ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ​ប្រើប្រាស់ “​ប្រេងដូង​” ដោះស្រាយ​បញ្ហា​សក់​ផ្សេងៗ​
21, Feb 2021 , 10:59 pm        
រូបភាព
​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ប្រេងដូង​ក៏​ល្អ​សម្រាប់​សម្រស់​ផងដែរ​។ ថា​តើ​ប្រេងដូង​ល្អ​យ៉ាងណា​ខ្លះទៅ​សម្រាប់​ដោះស្រាយ​បញ្ហា​សក់​? ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ក្នុងការ​ប្រើប្រាស់​ប្រេងដូង​ដើម្បី​ភាពស្រស់ស្អាត​នៃ​សក់ ៖
 
១. ជួយ​ឱ្យ​សក់​លែង​ជំពាក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ប្រេងដូង​បន្តិច​ពី​គល់​ដល់​ចុង​នៃ​សក់​។ បន្ទាប់មក​អ្នក​អាច​ប្រើ​ក្រាស់​យក​សិតសក់​ថ្នមៗ​ដោយមាន​ជំនួយ​ពី​ម្រាមដៃ​ដើម្បី​រំដោះ​សក់​ដែល​ជំពាក់​។​
 
២. បង្កើន​ការលូតលាស់​សក់​
 
​ជាដំបូង​ត្រូវ​កម្ដៅ​ប្រេងដូង​ឱ្យ​ក្ដៅ​ឧណ្ហៗ​សិន បន្ទាប់មក​សឹម​លាប​ម៉ាស្សា​ប្រេងដូង​លើ​ស្បែកក្បាល​។ កុំ​ភ្លេច​លាប​លើ​សក់​ពី​គល់​ទៅ​ចុង​ផង​។ ប្រើប្រាស់​កន្សែង​ស្អា​តរុំ​សក់​ឱ្យ​ជិត​សម្រាប់​រយៈពេល ៣០ នាទី​។ កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​ដូច​ពេល​ធម្មជាតិ​ជាការ​ស្រេច​។​
 
៣. ព្យាបាល​សក់​ស្ងួត​
 
​ជាដំបូង​ចាក់​ប្រេងដូង​បន្តិច​លើ​បាតដៃ​រួច​ចាប់ផ្ដើម​ត្រដុស​ជាមួយ​បាតដៃ​ម្ខាង​ទៀត​ដើម្បី​កម្ដៅ​ប្រេង​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ លាបប្រេង​ពី​ចុង​សក់​ដល់​គល់​។ ទុកចោល​យូរ​ប៉ុណ្ណា​ក៏បាន គ្រាន់តែ​កុំ​ភ្លេច​រុំ​សក់​ក្នុង​កន្សែង​។ ចុងក្រោយ​កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​ជាការ​ស្រេច​។​
 
៤. ព្យាបាល​អង្គែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ប្រេង​ដើម​តែ​និង​ទឹក​ក្រូចឆ្មារ​ស្រស់​ក្នុង​ប្រេងដូង​ដោយ​ប្រើ​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​លើស​ក់​និង​ស្បែកក្បាល​។ រងចាំ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​នាទី សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com