អត្ថបទពាណិជ្ជកម្ម
យុវតី​អ្នកលក់​អន​ឡាញ​ទម្លាយ​អាថ៌កំបាំង ដែល​អាច​បង្កើន​ការលក់​លើស​ទ្វេដង​ក្នុង​រយៈពេល​ដ៏​ខ្លី​
19, Feb 2021 , 5:59 pm        
រូបភាព
​ថ្ងៃនេះ យើង​នឹង​មក​ស្តាប់​ពីបទ​ពិសោធន៍ របស់​យុវតី​វ័យ ២០​ឆ្នាំ សុខ ឆដា ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅឡើយ ក៏​ជា​អ្នកលក់​សម្លៀកបំពាក់ និង​សម្ភារ​នារី​ជាច្រើន​ប្រភេទ​តាម​អន​ឡាញ​ដែរ​។ មុនពេល​លក់​អន​ឡាញ យុវតី​ម្នាក់នេះ ស្ថិតក្នុង​ជីវភាព​គ្រួសារ​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ថ្មីៗ​នេះ បែរជា​មានការ​ផ្លាស់​ប្រែ មិនគួរ​ឲ្យ​ជឿ ដោយ​ជីវភាព​របស់​ឆដា ប្រសើរ​ជាង​មុន​។ ចំណែក​ការលក់ ក៏មាន​សន្ទុះ​ខ្លាំង ក្នុង​រយៈពេល​ដ៏​ខ្លី ហាក់ដូចជា​សំណាង​ធំ​មួយ​សម្រាប់​ឆដា​។
 
«​ដូច​គ្រប់គ្នា​ដឹង​ហើយ​ថា ឥឡូវ​វិស័យ​លក់​អន​ឡាញ គឺ​វា​ពេញនិយម​មែនទែន​បង ដោយសារ​មិន​ថា​យើង​កំពុង​នៅ​រៀន ធ្វើការ ឬ​ជា​មេផ្ទះ​អី​ទេ យើង​សុទ្ធតែ​អាចធ្វើ​វា​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។ ហើយ​ចំពោះ​អតិថិជន គាត់​ក៏​គិតថា​ការទិញ​អន​ឡាញ​ងាយស្រួល និង​ចំណេញ​ពេលវេលា​ដែរ​។ ដូច្នេះ​បាន​ប្អូន​មានគំនិត​លក់​អន​ឡាញ​នេះ ឡើង​» 
 
​ឆដា បាន​រៀបរាប់ថា ខ្លួន​ចាប់ផ្តើម​ការលក់​អន​ឡាញ​ដំបូង នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០  «​កំឡុង​ពេលដែល​ប្អូន​ចាប់ផ្តើម គឺមាន​ច្រើនដង​ដែល​ចង់​បោះបង់​ដែរ​បង ដោយសារតែ​យើង​អត់​សូវ​មាន​ជំនាញ​ទៅលើ​ផ្នែក​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ឲ្យ​មាន​គេ​ឃើញ​ច្រើន​អ៊ីចឹង​ទៅធ្វើ​ឲ្យ​ការលក់ គឺមាន​កម្រិត​ទាប​មែនទែន​! ណាមួយ​ជីវភាព​គ្រួសារ​ក៏​ពិបាក​មិនសូវ​ជាមាន​ដើមទុន​ច្រើន​ទៀត ថ្ងៃ​ខ្លះ​លក់​អត់​បាន​បាក់​ទឹកចិត្ត​ខ្លាំង​ក៏មាន​»​។ 
 

 
​ឆដា រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន ប៉ុន្តែ​ក៏​ប្តូរ​ទៅជា​ស្នាមញញឹម​ភ្លាមៗ ពេល​ឆដា​រៀបរាប់​ដល់​ថ្ងៃមួយ​ដែល​ឆដា ចាត់ទុកថា​ប្រៀបដូចជា​ឱកាស​មាស ដោយ​ខ្លួន​បានឃើញ​នូវ​សេវាកម្ម​មួយ ដែលមាន​ឈ្មោះថា Wesam នៅលើ​បណ្តាញ​សង្គម​។ ជា​សេវាកម្ម​ជួយ​ផ្សព្វផ្សាយ និង​គ្រប់គ្រង​ការលក់ទំនិញ​អន​ឡាញ ដ៏​ទំនើប​មួយ​នៅ​កម្ពុជា​។ 
 
​ឆដា បាន​បន្តថា​៖ «​ពេល​ឃើញ​ដំបូង​ចាប់អារម្មណ៍​ខ្លាំង តែ​រាង​បារម្ភ ខ្លាច​ក្រុមហ៊ុន​គេ​ធំៗ គេ​អត់​ទទួល​សេវាកម្ម​តូចៗ ដូច​ការលក់​របស់​យើង​ណា​បង ហើយ​ខ្លាច​យើង​អត់​សូវ​ចេះ និង​ពិបាក​យល់​ពី​សេវាកម្ម​គេ​។ តែ​ពេលដែល​ប្អូន​ទទួល​សេវាកម្ម​គាត់ ហើយ​គឹ​មាន​ភាពងាយស្រួល មិន​ស្មុគស្មាញ ហើយ​តម្លៃ​សេវាកម្ម​របស់គាត់​គឺ Discount ច្រើន​មែនទែន ទៅតាម​កញ្ចប់​សេវាកម្ម​នីមួយៗ​។ សំខាន់​គាត់​ទទួល​រាក់ទាក់​យើង​ដោយ​អត់​ខ្វល់​ថា​ជំនួញ​យើង ជា​ជំនួញ​ធំ ឬ​តូចតាច​អី​ទេ​»​។​
 
​ឆដា រៀបរាប់​បន្ថែម​ពី​សេ​កម្ម​របស់ Wesam​ថា​៖ «​ពេល​ចាប់ផ្តើម​ប្រើ​សេវាកម្ម Wesam ខាង​គាត់​បាន​ជួយ​ផ្សព្វផ្សាយ​ហាង​របស់ខ្ញុំ ដោយ​ឥតគិតថ្លៃ នៅក្នុង​បណ្តា​សង្គម​ជាច្រើន​ដូចជា Tiktok Facebook និង Youtube ក៏ដូចជា​ផ្សព្វផ្សាយ​នៅលើ Page Facebook Wesam ដោយផ្ទាល់​ទៀតផង ដែល​វា​មាន​សន្ទុះ​ខ្លាំង ធ្វើ​ឲ្យ​អតិថិជន ឆាប់​ស្គាល់​ហាង​របស់​យើង​»​។​
 
​អ្វីដែល​កាន់តែ​ពិសេស គឺ​សេវាកម្ម​មួយ​នេះ បាន​ជួយ​ឌី​ហ្សា​ញ​រូប និង​ផុ​ស្ទ័​រ (Poster) ស្អាតៗ ព្រមទាំង​ជួយ​ផលិត​ជា​វីដេអូ​ស្លាយ​សូ (Slide show) សម្រាប់​ផលិតផល​របស់ ឆដា ហើយក៏​មាន​វគ្គ​បណ្តុះបណ្តាល ដែល​បង្រៀន ឆដា ពី​ការគ្រប់គ្រង Facebook page និង​ការ Live ឱ្យមាន​ប្រសិទ្ធភាព​ទៀតផង​។ នេះ​ជាការ​បន្ថែម​របស់ ឆដា​។​
 


 
​ឆដា បាន​រៀបរាប់​ដោយ​ភាព​រំភើប​ដូច្នេះ​៖« ហើយ​អី​ដែល​សប្បាយចិត្ត​ជាងគេ គឺ​បន្ទាប់ពី​ខ្ញុំ​ទទួលបាន​ការបណ្តុះបណ្តាល ព្រមទាំង​សេវាកម្ម​នោះ​ហើយ គឺ​មនុស្ស​សម្រុក​ទិញ​ច្រើន​មែនទែន​។ ក្នុង​រយៈពេល​មិន​ប៉ុន្មាន​អាទិត្យ ការលក់​កើនឡើង សឹងតែ​គុណ​ជា​បី ជា​បួន បើ​ប្រៀប​ទៅ​កាល​ដំបូង ដែល​ខ្ញុំ​អត់​នឹកស្មាន​សោះ ពី​មនុស្ស​ដែល​រកបាន​តែមួយ​ចាយៗ​ខ្លួនឯង តែ​ឥឡូវ​សល់​លុយ​សន្សំ និង​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទៀត​បង​»​។ 
 
​ឆដា បន្ត​រៀបរាប់​បន្ថែម​ពី​សេវាកម្ម ៖ «​លើសពីនោះ បន្ទាប់ពី​ក្លាយជា​អតិថិជន​របស់គាត់​ហើយ យើង​ក៏​អាចដាក់​ពាក្យ​ធ្វើជា​សមាជិក​ពិសេស ដែល​ទទួលបាន​ការជំរុញ​ការលក់​បន្ថែម ពី​ខាង​គាត់​ផងដែរ​។ ខាង​គាត់ នឹង​ពិនិត្យ​មើលថា យើង​គុណភាព​អីវ៉ាន់ រួមទាំង​ហាង​របស់​យើង គួរ​ជាទី​ទុកចិត្ត​សម្រាប់​អ្នកទិញ​អត់ ហើយ​ពេល​យើង​អាចបំពេញ​តាម​លក្ខខណ្ឌ​របស់គាត់ ក្នុងនាម​ជា​អ្នកលក់​ដែល​ល្អ នោះ​គាត់​នឹង​ជ្រើសរើស​យើង ធ្វើជា​សមាជិក ដែល​ទទួលបាន​ការជំរុញ​ផ្នែក​លក់ ពី​ខាង​គាត់​បន្ថែមទៀត​!»​។​
 
​ប៉ុន្តែ​ទន្ទឹមនឹង​សន្ទុះ​នៃ​ការលក់​កើនឡើង ឆដា ក៏បាន​បង្ហើប​ប្រាប់ថា​ភ្លាមៗ​នោះ ផលវិបាក​ដែល​យុវតី​រូបនេះ ជួបប្រទះ​បន្ទាប់​គឺ ពិបាក​ក្នុងការ​គ្រប់គ្រង​ស្តុក និង​ផ្គត់ផ្គង់​ឲ្យ​ទាន់​តម្រូវការ​ភ្ញៀវ​។ តែ​មកដល់​ឥឡូវ ឆដា អាច​ឆ្លងកាត់​បញ្ហា​នេះ​បាន ដោយ​ជៅ​គ​ជ័យ ដោយសារ សេវាកម្ម​របស់ Wesam ក៏មាន​ការជួយ​សម្រួល ទៅលើ​ការគ្រប់គ្រង​ស្តុក ដោយមាន​ប្រព័ន្ធ​បែងចែក​ទិ​ន្និ​ន័យ​របស់​ទំនិញ ទៅតាម​ប្រភេទ ពណ៌ និង​ទំហំ​ជាដើម ដែល​វា​ផ្តល់ព័ត៌មាន​យ៉ាងច្បាស់ និង​ឆាប់រហ័ស​ដល់ ឆដា ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ដល់​អតិថិជន​។ សម្រាប់ ឆដា នេះ​ជា​ចំណុច​ពិសេស​មួយ ក្នុងការ​រក្សា​កម្រិត​ការលក់​របស់​នាង  ឱ្យនៅតែ​ខ្ពស់ និង​កាន់​តែមាន​អតិថិជន​ច្រើន​។ 
 
«​ជា​យោបល់ ខ្ញុំ​សូម​លើកទឹកចិត្ត​បងប្អូន ដែល​លក់​លើ​វិស័យ​អន​ឡាញ មិន​ថា​ជា​សិស្ស ជា​មេផ្ទះ ឬ​អ្នកធ្វើការ ឬ​ជា​ម្ចាស់​ហាង​ទាំង​តូចធំ​អី​ទេ កុំ​មាន​ការបាក់​ទឹកចិត្ត​។ បើសិនជា​ការលក់​យើង នៅ​មិនទាន់បាន​ជោគជ័យ តែ​ខ្ញុំ​ណែនាំ​ឲ្យ​ទទួល​សេវាកម្ម​របស់ Wesam ព្រោះ​តាម​បទពិសោធន៍​ខ្ញុំ  ពួកគាត់ គឺមាន​ជំនាញ​ខ្ពស់ ក្នុង​ការជួយ​ផ្នែក​ផ្សព្វផ្សាយ ផ្នែក​លក់  និង​គ្រប់គ្រង​ស្តុក​របស់​យើង ឲ្យ​មាន​ប្រសិទ្ធភាព  និង​ងាយស្រួល​។ ជាពិសេស យើង​ក៏​អាចដាក់​ពាក្យស្នើសុំ ធ្វើជា​សមាជិក​របស់​ខាង​គាត់ ដើម្បី​ទទួលបាន​ការជំរុញ​ផ្នែក​លក់​ឲ្យ​កាន់តែ​ដាច់​។ បើ​ចាប់អារម្មណ៍​សុំ ណែនាំ​ឲ្យ​ទំនាក់ទំនង ទៅកាន់​ទូរស័ព្ទ​លេខ 099999475 និង 098888951 ឬក៏ Facebook Page របស់​ពួកគាត់ ដែលមាន​ឈ្មោះថា Wesam» ។​
 


 
Wesam ជា​ប្រព័ន្ធ​អាយ​ធី ជំរុញ​ការលក់ទំនិញ​តាម​អន​ឡាញ របស់លោក​អ្នក ឲ្យ​កាន់តែ​ដាច់​ជាង​មុន​
​។ បើ​ចង់​ក្លាយជា​អ្នក​ដែល​ជោគជ័យ ផ្នែក​លក់ទំនិញ​តាម​អន​ឡាញ​ម្នាក់​ដូចជា ឆដា ដែលមាន​ក្រុមហ៊ុន​ជួយ​ជំរុញ​ការលក់​របស់​អ្នក ឱ្យទៅ​ដល់ដៃ​អតិថិជន​ជាច្រើន​ម៉ឺន​នាក់ ដោយ​ឆាប់រហ័ស កុំ​ភ្លេច​មក​ទទួល​សេវាកម្ម និង​ដាក់ពាក្យ​ស្នើសុំ​ធ្វើ ជា​សមាជិក​របស់​ពួកយើង​ឥឡូវនេះ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស​ផងដែរ​។​
 
​អ្វីដែល​កាន់តែ​អស្ចារ្យ គឺ​ថ្មីៗ​នេះ លោកអ្នក​គ្រាន់តែ Like Page Wesam នឹង​ទទួលបាន​អត្ថប្រយោជន៍​ភ្លាមៗ​ដូចជា 
1.​ឱកាស​ឈ្នះ​រង្វាន់ ពី​ការលេង​ហ្គេម​ងាយៗ ចែក​រង្វាន់​ពី​តូច​ទៅ​ធំ ចែក​មាស ចែក​សម្ភារ​ប្រើប្រាស់ គ្រឿង​ថែរក្សា​សម្រស់ រាល់​សប្តាហ៍ ពេញ​មួយឆ្នាំ​។ 
2. ទទួលបាន​ដំណឹង បញ្ចុះតម្លៃ​ប្រចាំខែ ពី​ក្រុមហ៊ុន Wesam​។​
3. ទទួលបាន​ដំណឹង​បញ្ចុះតម្លៃ​ជាប្រចាំ ពី​ហាង​ដៃគូ​រាប់រយ​ហាង​របស់ Wesam ។​
4. អាចមាន​ឱកាស​ក្លាយជា​តារា​ប្រចាំ​ក្រុមហ៊ុន Wesam​។​
​សម្រាប់​លោកអ្នក​ដែល​ចាប់អារម្មណ៍​សេវាកម្ម​របស់ Wesam 
 
 






(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Wesam
© រក្សាសិទ្ធិដោយ thmeythmey.com