អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A02s និង​Galaxy A02 ទាំង​កាមេរ៉ា ទាំង​កម្លាំង​ថ្ម ទាំង​អេក្រង់ និង​ទាំង​តម្លៃ អស្ចារ្យ​មួយ​ចប់​តែម្តង​!
19, Feb 2021 , 4:02 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១៖ និយាយ​ទៅ​អេក្រង់​ធំ​ភ្លឺ​ច្បាស់ កាមេរ៉ា​ថត​ច្បាស់​ស្អាត​ថាមពល​ថ្ម​ធំ​ប្រើ​ឆ្លង​ថ្ងៃ ដោយ​មិនបាច់​ខ្វល់​ពី​ឆ្នាំង​សាក​នោះទេ​។ អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​តម្លៃ​ក៏​សមរម្យ​ផងដែរ​។ Samsung Galaxy A02s និង Galaxy A02 ដែលមាន​មុខងារ​ជាទី​គាប់ចិត្ត គាប់​បេះដូង​អ្នកប្រើប្រាស់​នាពេល​បច្ចុប្បន្ន គឺ​ទើប​ចេញលក់​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ទទួលបាន​ការគាំទ្រ​យ៉ាង​សម្បើម​ពី​អតិថិជន​។​
 
Samsung Galaxy A02s អេក្រង់​ពេញ​តួ កាមេរ៉ា​ក្រោយ​៣​គ្រាប់ ថត​ច្បាស់​សមសួន និង​មាន​សមត្ថភាព​ខ្ពស់ កម្លាំង​ថ្ម 5,000 mAh ខ្លាំង​! យូរ​! មើល​វីដេអូ ហ្គេម ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឬ Tik Tok ដោយ​មិនបាច់​ព្រួយ​។ បើ​តម្លៃ​វិញ គឺ​ពិតជា​មិនគួរ​ឲ្យ​ជឿ គឺ​ត្រឹមតែ $145 តែប៉ុណ្ណោះ ខណៈដែល Samsung Galaxy A02 ដែលមាន​សមត្ថភាព​អស្ចារ្យ​មិនធម្មតា​ដែរនោះ មានតម្លៃ​ត្រឹមតែ $119 ប៉ុណ្ណោះ​។​
 


​លក្ខណៈសម្បត្តិ​ខាងក្រោម​នេះ គឺ​អាចឱ្យ​លោកអ្នក​សម្រេចចិត្ត​តែម្តង គឺ​បាន​ក្នុងការ​ជ្រើសរើស​ស្មា​ត​ហ្វូ​ន ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប និង​មាន​លក្ខណៈពិសេស ល្អ​លើសពី​តម្លៃ​ខ្លាំង​!
* Galaxy A02s:
* អេក្រង់​៖ Infinity-V Display
* ទំហំ​អេក្រង់​៖ 6.5” 
* កាមេរ៉ា​មុខ​៖ 5 MP 
* កាមេរ៉ា​ក្រោយ 3 គ្រាប់​៖ 13 MP + 2MP + 2MP 
* មេម៉ូរី (RAM)៖ 4GB
* អង្គ​ផ្ទុក​៖ 64 GB (​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 1T)
* ល្បឿន​ដំណើរការ​៖ SDM 450 (Octa1.8 GHz)
* ថាមពល​ថ្ម​៖ 5,000 mAh (​កាន់​ថ្ម​តាំងពីព្រឹក​ដល់​យប់​អាច​ធ្លាយ​ដល់​ព្រឹកស្អែក​ទៀត​), សាក​ថ្ម​លឿន 15 W ជាមួយនឹង USB Type C 2.0
* សេវា​៖ 4G LTE
* ពណ៌ 3 ជម្រើស​៖ ខ្មៅ​, ស​, ខៀវ​
 


* Galaxy A02:
* អេក្រង់​៖ Infinity-V Display
* ទំហំ​អេក្រង់​៖ 6.5”
* កាមេរ៉ា​មុខ​៖ 5 MP 
* កាមេរ៉ា​ក្រោយ 2 គ្រាប់​៖ 13 MP + 2MP 
* មេម៉ូរី (RAM)៖ 3GB  
* អង្គ​ផ្ទុក​៖ 32 GB (​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 1T)
* ថាមពល​ថ្ម​៖ 5,000 mAh 
* សេវា​៖ 4G LTE
* ពណ៌ 3 ជម្រើស​៖ ខ្មៅ​, ខៀវ​, ក្រហម​
 



​សូមបញ្ជាក់ថា Samsung Galaxy A02s និង​A02 នេះ របស់​ក្រុមហ៊ុន សាម​សុង មាន​បណ្ណ​ធានា​ត្រឹមត្រូវ អាចធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​បាន និង​មាន​ដំឡើង​ក្តារ​ចុច​ភាសា​ខែ្មរ​មក​ស្រាប់​។ ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ខ្លាំងណាស់​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​ទាំងអស់ អាច​អញ្ជើញ​ទៅ​តេស្ត​ផលិតផល​ផ្ទាល់ នៅតាម​បណ្តា​ហាង​លក់ និង​ចែកចាយ​ផលិតផល សាម​សុង ផ្លូវការ ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន ដោយ​ឥតគិតថ្លៃ តាមរយៈ​លេខ​៖ 1800-203232 ៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com