អត្ថបទពាណិជ្ជកម្ម
គម្រោង​ថ្មី​បែប​អេកូ​ធម្មជាតិ​៣​គម្រោង​ព្រម​គ្នា របស់​បុរី ប៉េង ហួត បាន​បើកសម្ពោធ​ជា​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍​
19, Feb 2021 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១  បុរី ប៉េង ហួត បាន​ប្រារព្ធ​កម្ម​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ គម្រោង​ថ្មី បែប​អេកូ​ធម្មជាតិ ៣ គម្រោង​ព្រម​គ្នា រួមមាន គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា​, ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​ម៉ែ​នស៍ និង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ វគ្គ​២ ស្ថិតក្នុង​គម្រោង​ហ្រេ្គ​ន​ស្តា​ផ្លា​ទី​នី​ម អេកូ ខូ​ឡិ​កសិន ក្នុង​ព្រឹត្តិការណ៍ "​សុភមង្គល​ថ្មី​បែប​ធម្មជាតិ​"​។
 
​ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ឡើង​នៅ​ទីតាំង​ក្បែរ​ផ្ទះ​គំរូ​វីឡា King A ស្ថិតនៅលើ​មហាវិថី ក្លា​ស្ទ័​រ ក្នុង​គម្រោង បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​) ធ្វើដំណើរ​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះមុនីវង្ស​(​ច្បារអំពៅ​) ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៨​យប់​។​


 
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ «​ជាថ្មី​ម្តងទៀត ក្រុមហ៊ុន បុរី ប៉េង ហួត មាន​មោទកភាព​យ៉ាង​ក្រៃលែង ក្នុងការ​នាំមក​ជូន​អតិថិជន​ទាំងអស់ នូវ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ ៣ បន្ថែមទៀត ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ស្អាត​ប្លែក អម​ជាមួយ​ធម្មជាតិ​ពិតៗ​។  គម្រោង​ថ្មី​ទាំង ៣  រួមមាន គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​ម៉ែ​នស៍ និង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ វគ្គ​២ ជា​ដំណាក់កាល​ទី ២  នៃ​ការអភិវឌ្ឍ​ប្លង់​មេ អេកូ ខូ​ឡិ​កសិន ដែល​ត្រូវបាន​សិក្សា និង​រចនា​យ៉ាង​យកចិត្តទុកដាក់ ដោយ​ក្រុមការងារ បុរី ប៉េង ហួត ជាមួយនឹង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អន្តរជាតិ ដ៏​ល្បីឈ្មោះ​មួយ​ដើម្បី​ផ្តល់ជូន​អតិថិជន​ទាំងអស់ នូវ​បទពិសោធន៍​ដ៏​ថ្មី​សន្លាង ជាមួយ​និ​ររ​ន្ត​ភាព​ក្នុងការ​រស់នៅ​តាមបែប​អេកូ​ធម្មជាតិ​»​។ 
 
​លោកស្រី បាន​បន្តទៀតថា​៖ «​លក្ខណៈពិសេស របស់​គម្រោង​ថ្មី​ទាំង 3 នេះ   គឺ​ផ្តោត​សំខាន់​ទៅលើ​ភាពទំនើប​ស៊ី​វិ​ល័យ ប្រណិត​ភាព ឧត្តមភាព ឯកជន​ភាព ផាក​សុខភាព  និង​សុភមង្គល​គ្រួសារ ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​ពិតៗ ដូចជា​៖
 



1.  មហាវិថី អេកូ ខូ​ឡិ​កសិន ជា​មហាវិថី​សាធារណៈ​ក្រៅ​គម្រោង ដែល​អ៊ុត​កៅស៊ូ ប្រវែង​ប្រមាណ​ជាង 2 គីឡូម៉ែត្រ ដែល​អម​ទៅដោយ​សួនច្បារ​ដ៏​ស្រស់ស្អាត មាន​ហាង​កាហ្វេ ភោជនីយដ្ឋាន​ប្រណិតៗ ដ៏​សម្បូរបែប​ជាច្រើន​។ 
 
២.  ផ្លូវ​សម្រាប់​ជិះ​កង់ និង​រត់​ម៉ា​រា​តុ​ន​ស្តង់ដា មានតែ​មួយគត់​ក្នុងប្រទេស​កម្ពុជា ដែលមាន​ប្រវែង​ជិត ៣ គីឡូម៉ែត្រ​។​
 
៣. ក្លិប​ហាត់ប្រាណ​VIP ដ៏​ទំនើប ដែលមាន​កម្ពស់​ដល់​ទៅ ៧​ជាន់ រួមមាន Skybar និង​មាន​កន្លែង​សម្រាប់​លម្ហែ​កម្សាន្ត ដ៏​សំ​ម្បូ​រ​បែប​ជាច្រើន ហើយ​ពិសេស​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។​
 
៤. សួន​ដ៏​ស្រស់ស្អាត នឹង​សម្បូរបែប ដែល​រំលេច​ដោយ​ផ្កា​ចម្រុះ​ពណ៌ និង​ដើមឈើ​ជាច្រើន​ប្រភេទ  សម្រាប់​លម្ហែ​កម្សាន្ត និង ហាត់​កីឡា​ប្រកបដោយ​ផាសុកភាព​។​
 
​ក្រៅពីនេះ គម្រោង ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ វគ្គ​២ ជា​បណ្តុំ​លំនៅឋាន បែប​អាជីវកម្ម​ចម្រុះ​ជាមួយ សក្តានុពល​ពាណិជ្ជកម្ម​ដ៏​មមាញឹក និង​ជា​ស្នូល​នៃ​ការ​ផ្ត​ត់​ផ្គង់​តម្រូវការ របស់​អ្នករស់នៅ​រាប់ម៉ឺន​គ្រួសារ នៅក្នុង​គម្រោង អេកូ ខូ​ឡិ​កសិន និង​គម្រោង ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម សរុប​ជាង 400 ហិកតា​ក​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ អតិថិជន​គ្រាន់តែ​ជាវ​ផ្ទះ​ពី​គម្រោង​ថ្មី ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​មែន​ស៍ ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា និង ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ វគ្គ​២ ដែលមាន​ទីតាំង​ស្ថិតក្នុង​គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម ដំណាក់កាល​ទី​២ “​អេកូ ខូ​ឡិ​កសិន​” លោកអ្នក នឹង​ទទួលបាន​សំណាង​ផ្ទួនៗ​គ្នា ដែល​រួមមាន​៖
- ទទួលបាន​ការបញ្ចុះ​តម្លៃ រហូតដល់ 11% ភ្លាមៗ​
- ទទួលបាន​កង់​ស្ព័​រ​ម៉ាក​ល្បី Giant ភ្លាមៗ ចំពោះ​ការទិញ​គ្រប់​ប្រភេទ​ផ្ទះ​
- ចំណេញ​បន្ថែម​រហូតដល់ $20,000 
 


​កាន់តែ​ពិសេស​ថែមទៀត អ្វីដែល​លោកអ្នក​នឹកស្មាន​មិន​ដល់​នោះ គឺ​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត VVIP ទៅកាន់​កោះ​សង្សារ ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ យ៉ាង​រ៉ូ​មែន​ទិ​ក​ជាច្រើន​រង្វាន់​។ សូម​រួសរាន់​ឡើង ការផ្តល់ជូន​ពិសេស​នេះ មានកំណត់​ត្រឹមតែ ៣​ថ្ងៃ តែប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ​។ 
 
​ព្រឹត្តិការណ៍​ខាងលើនេះ បើក​ជូន​សាធារណជន ចូលរួម​ដោយ​សេរី​។ ហើយ​អ្វី​កាន់តែ​ពិសេស​ជាងនេះទៅទៀត លោកអ្នក ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់ iPhone 12 pro max និង​រង្វាន់​ពិសេស​ផ្សេងៗ​ទៀត យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
 
​កុំ​ភ្លេច​មក​ចូលរួម​ទាំងអស់គ្នា​ណា រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ កំពុង​រង់ចាំ​លោកអ្នក​! 
 
​រង់ចាំ​ដល់ពេល​ណា​ទៀត ប្រញាប់​រួសរាន់​ឡើង មក​មុន​បាន​ជម្រើស​មុន ព្រោះ​ចំនួន​មានកំណត់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ 098/ 016 / 017 596 789 ឬ រង់ចាំ​តាមដាន​គេហទំព័រ Facebook បុរី ប៉េង ហួត ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com