អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះ MoU រវាង​ក្រសួងទេសចរណ៍ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា និង​សារព័ត៌មាន​ថ្មីៗ ស្តីពី «​ភាពជា​ដៃគូ លើ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត និង​ការអភិវឌ្ឍ​សមត្ថភាព​អាជីវករ​លក់ដូរ​នៅតាម​ផ្លូវ​»
19, Feb 2021 , 5:29 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍  ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា និង​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី «​ភាពជា​ដៃគូ​លើ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត និង​ការអភិវឌ្ឍ​សមត្ថភាព​អាជីវករ​លក់ដូរ​នៅតាម​ផ្លូវ (Street Food Vendors)»​។ ពិធី​នេះ ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​
 
​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ក្នុង​បំណង​ចូលរួម​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក និង​ការងារ​ទីក្រុង​ស្អាត កម្ពុជា​ស្អាត ជាមួយនិង​ការជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​អាជីវករ ប្រក​បរបរ​សេវាកម្ម​ទេសចរណ៍​ខ្នាតតូច​។  






 
​ជា​លទ្ធផល​ភាគី​ទាំងបី បាន​ឯកភាពគ្នា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​ខ្លឹម​សារសំខាន់ៗ​រួមមាន​៖
-​ ​ចូលរួម​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍  តាមរយៈ​ការបណ្តុះបណ្តាល អាជីវកម្ម​តាមផ្លូវ​កម្រិត​ខ្នាតតូច​នៅតាម​មូលដ្ឋាន​។​
-​ ​ចូលរួម​ធ្វើ​ផែនការ​រួម  ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​ការគាំទ្រ​នានា​ដល់​ស្ត្រី​ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​។​
-​ ​ចូលរួមចំណែក​ក្នុងការ​បង្កើត​កម្មវិធី​បង្រៀន​អន​ឡាញ សម្រាប់​បណ្តុះបណ្តាល​អាជីវករ​ខ្នាត​មីក្រូ និង​កម្រិត​គ្រួសារ ក្នុងការ​បង្កើន​គុណភាព​ចំណីអាហារ  អនាម័យ  និង​អភិវឌ្ឍន៍​អាជីវកម្ម​។​
-​ ​ផ្តល់​វាគ្មិន​ទៅវិញទៅមក  ដើម្បី​ចែករំលែក​បទពិសោធន៍ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ទីក្រុង​ស្អាត  ភាពជា​អ្នកដឹកនាំ  ការគ្រប់គ្រង និង​សហគ្រិនភាព ។​ល​។​
-​ ​ឯកភាពគ្នា​ផ្តួចផ្តើម​គំនិត និង​សិក្សា​លើ​យន្តការ ឬ​កម្មវិធី​ផ្លាស់ប្តូរ និង​ផ្តល់ជូន​ជា​ផលិតផល​កូ​កា កូ​ឡា ជាមួយនឹង​ការប្រមូល​សំណល់​ប្លា​ស្ទិ​ក (​ថង់​ប្លា​ស្ទិ​ក ដប​ជ័រ កំប៉ុង​ជ័រ​)៕
 















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com