ជាតិ
សេដ្ឋកិច្ច
ផលិតផល​ខ្មែរ​នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍​លំដាប់​ពិភពលោក នៅ​ទីក្រុង​ឌូបៃ ដើមខែ​តុលា​
21, Feb 2021 , 9:29 am        
រូបភាព
លោក ប៉ាន់ សូរ​ស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក​នេះ​។
លោក ប៉ាន់ សូរ​ស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក​នេះ​។
​ភ្នំពេញ​៖ កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​ចូលរួម​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង​ឌូបៃ​នៃ​សហភាព​អារ៉ាប់​រួម នា​ថ្ងៃទី​១​តុលា ឆ្នាំ​២០២១ ដោយមាន​ជិត​២០០​ប្រទេស និង​អង្គការ​អន្តរជាតិ​ធំៗ​ចូលរួម​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ក្រសួងពាណិជ្ជកម្ម ដោយ​បន្ថែមថា កម្មវិធី​ពិព័រណ៍​លំដាប់​ពិភពលោក​នេះ   រំពឹង​មាន​មនុស្ស ប្រមាណ​២៥​លាន​នាក់​ចូលរួម​ទស្សនា​។
 
​សម្រាប់​ពិ​រណ៍​នេះ កម្ពុជា​គ្រោង​រៀបចំ​សាងសង់​ពន្លា​ជាតិ​នៅលើ​ផ្ទៃដី​ទំហំ​ជិត​៤០០​ម៉ែត្រការ៉េ មាន​កម្ពស់​២​ជាន់​។ ពន្លា​នោះ​នឹង​រៀបចំ​តុបតែង​លម្អ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ល្អ​វិចិត្រ ដោយ​រួមបញ្ចូល​៤​សម័យកាល​។ ក្នុងនោះ​មាន​សម័យមុន​អង្គរ​, សម័យអង្គរ​, សម័យ​លង្វែក​ឬ​ឧ​ត្តុ​ង្គ និង សម័យ​ចតុមុខ ឬ​សម័យ​ភ្នំពេញ​បច្ចុប្បន្ន រួមផ្សំ​ដោយ​សម្រស់​ធម្មជាតិ​ប្រព័ន្ធ​Ecosystem និង​វិស័យ​កសិកម្ម ដើម្បី​ទាក់ទាញ​អ្នកទស្សនា និង​ស្របតាម​ប្រធានបទ​ដែល​បានជ្រើសរើស​គឺ​«​ចីរភាព (Sustainability)»​។ 
 
​គណៈកម្មការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក​នេះ ដែលមាន​លោក ប៉ាន់ សូរ​ស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជា​ប្រធាន​នោះ បានសម្រេច​ជ្រើស​រើសយក​ក្រុមហ៊ុន​PICO International Malaysia ជា​អ្នកទទួល​ការសាងសង់ រចនា​តុបតែង​ពន្លា​ជាតិ​កម្ពុជា ក្នុង​ពិព័រណ៍​ពិភពលោក នៅ​ឌុយ​បៃ​នេះ​៕ 
 

Tag:
 ពាណិជ្ជកម្ម​
  ពិព័រណ៍​
  លោក ស៊ា​ង ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com