កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ឈរ​លេខ​១​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​មុន​អាយុ​២១​ឆ្នាំ​នៅ UCL
20, Feb 2021 , 10:29 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង​

​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​បារាំង Kylian Mbappe ដែល​លេង​ឲ្យ​ក្លឹប Paris Saints Germain បានធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​អាចបង្កើត​កំណត់ត្រា​ជាច្រើន​ចាប់តាំងពី​រូបគេ​ឈាន​ជើង​ចូល​លេង​បាល់ទាត់​នៅក្នុង​ក្របខណ្ឌ​កំពូល​របស់​បារាំង​និង​ក្នុង​ក្របខណ្ឌ​តំបន់​អឺរ៉ុប​អស់​រយៈពេល​៥​ឆ្នាំ​មកនេះ​។
 
​កំណត់ត្រា​មួយ​របស់ Kylian Mbappe គឺ​ការ​ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់​នៅមុន​ឈានចូល​អាយុ​២១​ឆ្នាំ​ក្របខណ្ឌ UEFA Champions League​។ នេះ​បើតាម​ស្ថិតិ​ដែល​កត់ត្រា​ដោយ UEFA ផ្ទាល់ ។ គ្រាប់​បាល់​ទាំង​១៩ ធ្វើបាន​នៅ​ក្លិប​Monaco​ចំនួន ៦​គ្រាប់ និង​នៅ PSG ១៣​គ្រាប់​។​
 
​តាម​ពីក្រោយ Mbappe គឺ Erling Haaland របស់ Dortmund ដែល​ស៊ុត​បាន​១៨​គ្រាប់​។ នៅ​លេខ​បី គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ដូចគ្នា Karim Benzema ដែល​លេង​នៅ​ក្លឹប Real Madrid ដែល​រក​បាន​១២​គ្រាប់​មុន​ចូល​អាយុ ២១ ឆ្នាំ​។​
 

រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

​ចំណែក​កីឡាករ​៥​រូប​ផ្សេងទៀត​ដែលមាន​ឈ្មោះ​ជា​កីឡាករ​វ័យក្មេង​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​មុន​អាយុ ២១​ឆ្នាំ​ក្នុង​ក្របខណ្ឌ Champion League ផ្សេងទៀត​មានដូចជា​កីឡាករ​៖
 
Patrick Kluivert សញ្ជាតិ​ហូ​ឡង់ រកបាន ៩​គ្រាប់​
 


រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

Obafemi Martins សញ្ជាតិ​នី​ហ្សេ​រី​យ៉ា រកបាន ៨​គ្រាប់​

រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

Lionel Messi សញ្ជាតិ​អា​ហ្ស​ង់​ទីន រកបាន ៨​គ្រាប់​

រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

Raul Gonzalez សញ្ជាតិ​អេ​ស្ប៉ា​ញ​រកបាន ៨​គ្រាប់​

រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

Javier Saviola សញ្ជាតិ​អា​ហ្ស​ង់​ទីន រកបាន ៨​គ្រាប់ ៕

រូបភាព៖គេហទំព័រ Facebook(UEFA Champion League)

© រក្សាសិទ្ធិដោយ thmeythmey.com