អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ ប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR LUXURY ។
HONDA PCX ស៊េរីថ្មី មិនត្រឹមតែទំនើបឆ្លាតវៃ ប៉ុន្តែ All New PCX តែងតែនាំមកនូវប្រណិតភាពឥតខ្ចោះ និងអនុភាពលើសលប់ ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ ថ្មី របស់ហុងដា ឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តមឥតទាស់របស់លោកអ្នក។ ចង់ដឹងថា HONDA PCX ស៊េរីថ្មី មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា÷
ចង្កៀងមុខ LED ថ្មី!
កាន់តែទំនើប ការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី ស័ក្តសមបំផុត ជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX ។
NEW FULL DIGITAL SPEEDOMETER កុងទ័រ រចនាថ្មី!
ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចឃើញច្បាស់ល្អ ពីដំណើរការគ្រប់មុខងារ។
SMART KEY និង SMART CONTROLLER
កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេដង។
កន្លែងសាកថ្មថ្មី!
ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួល ជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នក បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
All New PCX បំពាក់នូវ eSP+ គឺជាបច្ចេកវិទ្យាសកលលោកថ្មី របស់ហុងដា ប្រពន្ធ័ម៉ាស៊ីនបំពាក់នូវ ស៊ូប៉ាប់ 4 តង់ ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូន ហើយកាន់តែពិសេសជាមួយប្រពន្ធ័បាញ់ប្រេង PGM-FI កាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។
LUGGAGE BOX WITH SEAT STOPPER
អស់បារម្ភពីកន្លែងដាក់សម្ភារកាន់តែធំជាងមុន ចំណុះដល់ទៅ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើក ឬបិទកែបម៉ូតូកាន់តែងាយស្រួល។
ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X
ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេ របស់ All New PCX។
កាន់តែពិសេសនោះគឺ HONDA PCX ស៊េរីថ្មី មាន៣ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ក្រហម ពណ៌ស និង ពណ៌ប្រផេះ។ សម្រាប់អតិថិជន ដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺពិតជាជម្រើសដ៏ស័ក្តសមបំផុត សម្រាប់លោកអ្នក។
គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដា ទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ
(អត្ថបទពាណិជ្ជកម្ម)