ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មនុស្ស​ចាស់​ភាគច្រើន​គេង​លក់​ស្រួល​នៅពេល​យប់​
23, Feb 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ជំទាស់​នឹង​ជំនឿ​ថា​ថា មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​ទៅ​គេង​ឆាប់ ហើយ​មាន​បញ្ហា​នៃ​ការ​គេង​នៅពេល​យប់​។​
 
​អ្នកស្រាវជ្រាវ​បានធ្វើការ​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ទៅលើ​មនុស្ស​ចូលនិវត្តន៍​ជិត​១.២០០​នាក់​ដែលមាន​អាយុ​លើសពី​៦៥​ឆ្នាំ ហើយ​បាន​រកឃើញថា ជាង​ពាក់កណ្តាល​នៃ​ពួកគេ​បាន​និយាយថា ពួកគេ​បាន​គេង​យ៉ាងហោចណាស់​៧,៥​ម៉ោង​ក្នុង​មួយ​យប់ ហើយ​គេង​នៅ​ចន្លោះ​ម៉ោង​១១​យប់​ដល់​ម៉ោង​៧​កន្លះ​ព្រឹក​។​
 
​ប្រហែល​៧៥%​នៃ​មនុ​ស្សវ័យ​ចំណាស់​នោះបាន​និយាយថា ពួកគេ​បាន​គេង​ជា​មធ្យម​គឺ​ច្រើនជាង​៦,៧៥​ម៉ោង​ក្នុង​មួយ​យប់​។ ១/៤​នៃ​នៃ​មនុស្ស​វ័យ​ចំណាស់​ផ្សេងទៀត​បាន​និយាយថា ពួកគេ​គេង​បាន​តិចជាង​៦,៧​ម៉ោង​ក្នុង​មួយ​យប់ ហើយ​មានការ​លំបាក​ក្នុងការ​គេង និង​គេង​លក់បាន​នៅពេល​ថ្ងៃ​ទៅវិញ​។​
 
​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Pittsburgh បាន​និយាយថា គុណភាព​នៃ​ការ​គេង​ចំពោះ​មនុស្ស​វ័យ​ចំណាស់​អាច​អាស្រ័យទៅលើ​សុខភាព​នៃ​បុគ្គល​ម្នាក់ៗ​, ជាជាង​អាស្រ័យទៅលើ​អាយុ​របស់​ពួកគេ​។ ពួកគេ​ក៏បាន​សម្គាល់​ឃើញថា ការ​គេង​នៅពេល​ថ្ងៃ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ជារឿយៗ​ត្រូវបាន​ទាក់ទង​ទៅនឹង​ថ្នាំ​, ជំងឺ និង​បញ្ហា​នៃ​ការ​គេង​នៅពេល​យប់ ហើយ​មិនអាច​ត្រូវបាន​ទាក់ទង​ទៅនឹង​អាយុ​នោះទេ​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Healthy Aging and Clinical Care in the Elderly​។​
 
​ធី​ម៉ូ​ធី ម៉ាង (Timothy Monk) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ជំងឺផ្លូវចិត្ត​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pittsburgh បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញថា ចំពោះ​បញ្ហា​ដែល​បាន​មើល​ទៅលើ​ការ​គេង​នោះ​, មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​កំពុង​តែមាន​ភាពប្រសើរ​ឡើង​ជាង​អ្វី​បានគិត​ទូទៅ​។​
 
 
​ម៉ាង​បាន​សម្គាល់​ឃើញថា ប្រសិនបើ​អ្នករក្សា​ខ្លួន​អ្នក​អោយមាន​សុខភាព​ល្អ ហើយ​ព្យាបាល​ជំងឺ​នានា​ដែល​ទាក់ទង​ទៅនឹង​អាយុ​នោះ​, អ្នកនឹង​អាច​គេង​បាន​លក់​ស្រួល​ដូច​ក្មេងៗ​អញ្ចឹង​ដែរ​។ ទោះបីជា​មនុស្ស​វ័យ​ចំណាស់​មួយចំនួន​មាន​បញ្ហា​ធំ​ទៅនឹង​ការ​គេង​ដែល​ត្រូវការ​ការព្យាបាល​ពិតមែន​ក្តី​, ប៉ុន្តែ​ភាគច្រើន​នៃ​មនុ​ស្សវ័យ​ចំណាស់​មិន​បង្ហាញ​ពី​បញ្ហា​នៃ​ការ​គេង​ពេលយប់ ឬ​ពេល​ថ្ងៃ​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com