ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
06, Aug 2022 , 11:09 pm        
រូបភាព
​បញ្ហា​នៃ​ការ​គេង​ធ្ងន់ធ្ងរ​មាន​ឥទ្ធិពល​ដូចគ្នា​លើ​ប្រព័ន្ធ​ភាពស៊ាំ​ដូចនឹង​ស្ត្រេ​ស​រាងកាយ​អញ្ចឹង​ដែរ ។​នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ថ្មី​។​
 
​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ហូ​ឡង់ និង​ប្រទេស​អង់គ្លេស​បាន​រកឃើញថា គេង​មិន​គ្រប់គ្រាន់​បណ្តាលអោយ​ផលិត​កោសិកា​គ្រាប់​ឈាមស ក្រា​នុយ​ឡូ​ស៊ីត​(Granulocytes) ជាពិសេស​នៅពេល​យប់​។​
 
​កា​ទ្រី​ន អាក់​ឃឺ​រ​ម៉ាន់ (Katrin Ackermann) ជា​អ្នកស្រាវជ្រាវ​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Eramus MC ក្នុងប្រទេស​ហូ​ឡង់​បាន​និយាយថា “​កោសិកា​គ្រាប់​ឈាមស​នេះ​មានប្រតិកម្ម​ភ្លាមៗ​ទៅនឹង​ស្ត្រេ​ស​នៃ​រាងកាយ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់ និង​ឆ្លុះបញ្ចាំង​ផ្ទាល់​ទៅនឹង​ការឆ្លើយតប​នឹង​ការ​ស្ត្រេ​ស​នៃ​ខ្លួន​”​។​
 
​អ្នកស្រាវជ្រាវ​បាន​មើល​ចំនួន​កោសិកា​គ្រាប់​ឈាមស​លើ​បុរស​វ័យក្មេង​ដែលមាន​សុខភាព​ល្អ​១៥​នាក់​ដែល​បានធ្វើ​តាម​យ៉ាង​ម៉ត់ចត់​នៃ​កាលវិភាគ​នៃ​ការ​គេង​អោយបាន​៨​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់មក​បាន​ប្រៀប​ជាមួយនឹង​ចំនួន​របស់​កោសិកា​គ្រាប់​ឈាមស​អំឡុងពេល​គេង​មិន​គ្រប់គ្រាន់​២៩​ម៉ោង​។​
 
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កោសិកា​គ្រាប់​ឈាមស​បានបង្ហាញ​ពី​ការបាត់បង់​ភាពស៊ីសង្វាក់​គ្នា​រវាង​ថ្ងៃ និង​យប់ និង​បាន​កើនឡើង​កោសិកា​គ្រាប់​ឈាមស​អំឡុងពេល​គេង​មិន​គ្រប់គ្រាន់​។​
 
​ការស្រាវជ្រាវ​ពីមុន​បាន​បង្ហាញថា ការ​គេង​មិន​គ្រប់គ្រាន់​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ការវិវត្ត​នៃ​ជំងឺ​ដែល​រួមមាន​ជំងឺ​ធាត់​, ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​។ ការស្រាវជ្រាវ​ពីមុន​ក៏បាន​បង្ហាញ​ដែរ​ថា ការ​គេង​មិន​គ្រប់គ្រាន់​យូរពេក​ក៏​ជា​កត្តា​ហានិភ័យ​ចំពោះ​ការប៉ះពាល់​នឹង​ប្រព័ន្ធ​ភាពស៊ាំ​។​
 
​អ្នកស្រាវជ្រាវ​បាន​សរុប​ថា ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​គួរតែ​ពិនិត្យ​យ៉ាងច្បាស់​ថា​តើ​ការ​គេង​មិន​គ្រប់គ្រាន់​ផ្តល់អោយ​ការវិវត្ត​ទៅជា​ជំងឺ​យ៉ាងដូចម្តេច​។​
 
​អាក់​ឃឺ​រ​ម៉ាន់​បាន​និយាយថា ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​នឹង​បង្ហាញ​ពី​ច​លន​ការ​នៃ​ម៉ូលេគុល​ពីក្រោយ​ការឆ្លើយតប​នឹង​ស្ត្រេ​ស​ភ្លាមៗ និង​ពន្យល់​ពីមុខ​ងារ​របស់​វា​ចំពោះ​ការវិវត្ត​នៃ​ជំងឺ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​គេង​មិន​គ្រប់គ្រាន់​យូរ​មកហើយ​នោះ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com