ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​ធ្មេញ​ស ហើយ​រឹងមាំ កុំ​រំលង​អត្ថបទ​នេះ​
24, Feb 2021 , 8:59 pm        
រូបភាព
​ក្រៅពី​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​ហើយ​នោះ​ការរួមបញ្ចូល​អាហារ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ក៏​នឹង​ជួយ​ឱ្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​កាន់តែ​ប្រសើរឡើង​ផងដែរ​។  ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​ឱ្យ​ធ្មេញ​ស​រឹងមាំ​តាមបែប​ធម្មជាតិ ៖
 
១. ផ្កា​ខាត់ណា​ខៀវ​
 
​បន្លែ​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ដែល​ជួយ​ការពារ​ធ្មេញ​ទប់ទល់​នឹង​ជាតិ​អាស៊ីត​ពី​ភេសជ្ជៈ ក៏ដូចជា​អាហារ​ដែល​អ្នក​បានទទួល​ទាន​។​
 
២. ទឹក​
 
​ទឹក​ជួយ​រក្សា​អញ្ចាញ​ឱ្យមាន​សំណើម​និង​រំញោច​ទឹកមាត់​ដែល​ល្អ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​បាក់តេរី​។ លើសពីនេះទៅទៀត​ការលាង​សម្អាត​ក្នុង​មាត់​ជាមួយ​ទឹក​ក៏​ជួយ​កម្ចាត់​កំទេចកំទី​អាហារ​ដែលជា​ប់​ចន្លោះ​ធ្មេញ​និង​មាត់​ទប់ស្កាត់​បញ្ហា​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​និង​ជម្រុញ​ការផលិត​ទឹកមាត់ ហើយ​ប្រសិនបើ​អ្នក​មិនអាច​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​រួច​ទេនោះ​យ៉ាងហោចណាស់​ក៏​គួរ​លាង​សម្អាត​ជាមួយ​ទឹក​ដែរ​។​
 
៣. ផ្លែ​គី​វី​
 
​ការទទួលបាន​វីតាមីន C មិន​គ្រប់គ្រាន់​អាចធ្វើឱ្យ​បណ្ដាញ​កូ​ឡា​ជែ​ន​ក្នុង​អញ្ចាញ​រង​ផលប៉ះពាល់​ជា​លទ្ធផល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​អញ្ចាញធ្មេញ​។ ប៉ុន្តែ​កុំ​បារម្ភ​ផ្លែ​គី​វី គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ធ្មេញ​។​
 
៤. ផ្លែ​ម្នាស់​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​អង់ស៊ីម bromelain ដែល​ជួយ​កម្ចាត់​ស្នាម​ប្រឡាក់​លើ​ផ្ទៃ​ធ្មេញ​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​កាចា​ធ្មេញ​។​
 
៥. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Catechins ដែល​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​។ ដូច្នេះ​ព្យាយាម​ទទួលទាន​តែ​បៃតង​ឱ្យបាន​យ៉ាងហោចណាស់​ពី ២ ទៅ ៥ ពែង​ក្នុង​មួយថ្ងៃ​។​
 
៦. គ្រាប់ល្ង​
 
​ការ​ទទួលទាន​គ្រាប់ល្ង​មិន​ត្រឹមតែ​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ភាពរឹងមាំ​នៃ​កាចា​ធ្មេញ​ផងដែរ​។ គ្រាប់ល្ង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​ជុំវិញ​អញ្ចាញធ្មេញ​និង​ធ្មេញ​។​
 
៧. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុចិញ្ចឹម វីតាមីន និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​សុខភាព​មាត់​ធ្មេញ​។​
 
៨. ការ៉ុត​
 
​បន្លែ​មើម​នេះ​ល្អ​ណាស់​សម្រាប់​កម្ចាត់​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ​តាមរយៈ​ការបង្កើន​ការផលិត​ទឹកមាត់​។ ការ​ទទួលទាន​ការ៉ុត​ក៏​ជួយ​កម្ចាត់​បាក់តេរី​ដែល​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ផងដែរ​។​
 
៩. យ៉ា​អួរ​
 
​ជា​អាហារសម្រន់​ដ៏​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ធ្មេញ​និង​អញ្ចាញ​។ យ៉ា​អួរ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​និង​កាល់ស្យូម​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ធ្មេញ​រឹងមាំ​។ បាក់តេរី​ល្អៗ ឬ​ប្រូ​បាយ​អូ​ទិ​ក​ដែលមាន​នៅក្នុង​យ៉ា​អួរ​ក៏​ល្អ​ចំពោះ​សុខភាព​អញ្ចាញ​គួរអោយកត់សម្គាល់​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​ទើប​គ្មាន​ផ្ទុក​ជាតិ​ស្ករ​ដែល​ពពួក​បាក់តេរី​ចូលចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com