ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បើសិនការគ្រោះថ្នាក់លើមនុស្សម្នាក់ដែលនឹងនាំអោយមានការឈឺចាប់រ៉ាំរ៉ៃ អាចអាស្រ័យលើកម្រិតនៃការទាក់ទងគ្នារវាងផ្នែកទាំងពីរនៃខួរក្បាលរបស់ពួកគេ។
យោងតាមការស្រាវជ្រាវ, តំបន់ខួរក្បាលដែលបានទាក់ទងនឹងអារម្មណ៍ និងអាកប្បកិរិយាហាក់ដូចជាផ្សារភ្ជាប់គ្នាច្រើនចំពោះអ្នកដែលមានការឈឺរ៉ាំរ៉ៃនោះ។
វានា អាប់ការៀន(Vania Apkarian) ជាសាស្ត្រាចារ្យខាងផ្នែកសរីរៈសាស្ត្រនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ Freinberg ក្នុងទីក្រុង ឈីកាហ្គោបាននិយាយថា ចំពោះលើកដំបូង, យើងអាចពន្យល់ថាតើហេតុអ្វីមនុស្សដែលអាចមានការឈឺដូចគ្នាដំបូង នឹងបន្តការឈឺនោះទៅជារ៉ាំរ៉ៃ។
អាប់ការៀនបានបន្ថែមថា ការគ្រោះថ្នាក់ដោយខ្លួនវាមិនគ្រប់គ្រាន់ដើម្បីពន្យល់ពីមូលហេតុនៃការឈឺនោះទេ។ វាត្រូវតែមានការគ្រោះថ្នាក់ដោយលាយឡំជាមួយនឹងស្ថានភាពនៃគ្រោះថ្នាក់។
ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានប្រើការថតស្កេនខួរក្បាលដើម្បីពិនិត្យមើលប្រតិកម្មរវាងផ្នែក២នៃខួរក្បាលគឺផ្នែកខួរក្បាលខាងមុខ និងណ្វៃយ៉ូ អាកុមប៊េន(Nucleus accumbens) លើអ្នកជំងឺ៤០នាក់ដែលមានការឈឺខ្នង ហើយទើបតែកើតមានថ្មីៗជាលើកដំបូង។ អ្នកជំងឺត្រូវបានគេតាមដានក្នុងរយៈពេលមួយឆ្នាំ។
ដោយការវិភាគនៃការស្កេន, អ្នកស្រាវជ្រាវអាចព្យាករណ៍ថាតើអ្នកជំងឺនឹងវិវត្តទៅជាការឈឺចាប់រ៉ាំរ៉ៃ៨៥%។
ការស្រាវជ្រាវបានបង្ហាញថា ប្រតិកម្មអារម្មណ៍នៃខួរក្បាលទៅនឹងការគ្រោះថ្នាក់គឺជារឿងសំខាន់។
អាប់ការៀនបាននិយាយថា វាអាចថា ផ្នែកនៃខួរក្បាលទាំងនោះគឺងាយនឹងដឹងចំពោះបុគ្គលណាមួយ ឬវាអាចជាការជះឥទ្ធិពលសេនេទិច និងបរិស្ថានដែលងាយប៉ះពាល់ទៅតំបន់នៃខួរក្បាលទៅនឹងប្រតិកម្មនៃកម្រិតដែលងាយដឹង។យើងសង្ឃឹមថានឹងវិវត្តការព្យាបាលថ្មីចំពោះការព្យាបាលដោយពឹងផ្អែកលើការស្រាវជ្រាវនេះ។
ការប៉ាន់ស្មានប្រហែល៣០លាន ទៅ៤០លាននាក់នៃជនជាតិអាមេរិកទទួលរងការឈឺចាប់រ៉ាំរ៉ៃនេះ។ ការឈឺខ្នងគឺជារឿងដែលកើតញឹកញាប់ជាងគេ។
អាប់ការៀនបាននិយាយថា ការឈឺចាប់រ៉ាំរ៉ៃគឺជាការឈឺចាប់មួយដែលធ្វើអោយចំណាយថវិកាច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក, ផ្ទុយមកវិញ វានៅតែមិនមានការព្យាបាលច្បាស់លាស់ចំពោះការឈឺចាប់នេះ។