COVID-19
ជាតិ
២៥ខេត្ត/រាជធានី
ក្រសួង​អប់រំ សម្រេច​បិទ​សាលារៀននៅ​ស្រុក​ស្ទឹងហាវ និង​ក្រុងព្រះសីហនុ ២​សប្តាហ៍​
24, Feb 2021 , 8:21 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បិទ​សាលារៀន​រដ្ឋ និង​ឯកជន ដែល​ស្ថិតនៅ​ក្រុងព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ រយៈពេល​២​សប្តាហ៍ ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បាន​រាលដាល​ដល់​ខេត្ត​នេះ​។​
 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង នា​ថ្ងៃទី​២៤ ខែកុម្ភៈ​ថា សិស្សានុសិស្ស​ដែល​សិក្សា នៅតាម​សាលារៀន​ដែល​បាន​បិទ​នេះ នឹង​បន្ត​ការរៀន​តាម​អន​ឡាញ​វិញ​។​
 
​នៅ​ល្ងាច​ថ្ងៃទី​២៤​កុម្ភៈ​ដ​ដេ​ល​នេះ ក្រសួង​អប់រំ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ដោយឡែក​មួយ​ឡែក ដោយបាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ កណ្តាល និង​ខេត្ត​ព្រះសីហនុ ឲ្យ​
​ផ្អាក​អាជីវកម្ម​ក្លិប​ហាត់ប្រាណ ផ្អាក​ការលេង​កីឡា និង​ការហាត់​ប្រាណ​គ្រប់​ប្រភេទ​ដេ​ល​មាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​
 
​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ​កន្លងទៅ ក្រសួង​អប់រំ ក៏បាន​សម្រេច​បិទ​សាលារៀន​រដ្ឋ និង​ឯកជន​នៅ​រាជធានី​ភ្នំពេញ និង​កណ្តាល រយៈពេល​២​សប្តាហ៍​ដែរ ដើម្បី​ទប់ស្កាត់​ការ​រាលដាល ខណៈដែល​មាន​សាលា​រដ្ឋ និង​ឯកជន​ចំនួន​៧ ត្រូវបាន​រកឃើញថា​មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហ​គំន៍​២០​កុម្ភៈ​។

អត្ថបទទាក់ទង
 
 
​គិត​មក​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ កម្ពុជា​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ សរុប​៦៣៣​ករណី ដោយ​៤៧៦​ករណី បានជា​សះស្បើយ​។ អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ឡើងដល់​១៣៧​នាក់ ដោយ​ភាគច្រើន​ជា​ជន​ជាតិចិន បន្ទាប់មក​គឺ​ខ្មែរ និង​វៀតណាម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com