COVID-19
អន្តរជាតិ
មនុស្សជាង២,៥លាននាក់ហើយដែលបានស្លាប់ដោយសារកូវីដ-១៩
25, Feb 2021 , 8:29 am        
រូបភាព
ម៉ិកស៊ិកស្ថិតនៅលេខរៀងទី១៣លើករណីឆ្លង ប៉ុន្តែឈរនៅលេខ៣​សម្រាប់ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩។ រូបថត Anadoulu Agency
ម៉ិកស៊ិកស្ថិតនៅលេខរៀងទី១៣លើករណីឆ្លង ប៉ុន្តែឈរនៅលេខ៣​សម្រាប់ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩។ រូបថត Anadoulu Agency
ដោយ: រួបរួម
អ្នកស្លាប់ដោយសារកូវីដ-១៩នៅលើពិភពលោក ឡើងដល់ជាង២,៥លាននាក់ហើយ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ នេះ ខណៈជំងឺមានជាងដល់១១៣លាននាក់ ក្នុងនោះសះស្បើយជាង៨៨លាននាក់។ សហរដ្ឋអាមេរិក មានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ។


ករណីឆ្លងច្រើនជាងគេ៖

១.សហរដ្ឋអាមេរិក ជិត២៩លានករណី
២.ឥណ្ឌា ជាង១១លានករណី
៣. ប្រេស៊ីល ជាង១០,៣លានករណី
៤. រុស្ស៊ី ជាង៤,២លានករណី
៥. ចក្រភពអង់គ្លេស ជាង៤,១៤លានករណី
៦.បារាំង ជាង៣,៦លានករណី
៧.អេស្ប៉ាញ ជាង៣,១៧លានករណី
៨.អ៊ីតាលី ជាង២,៨លានករណី
៩.តួកគី ជាង២,៦៥លានករណី
១០. អាល្លឺម៉ង់ ជាង២,៤លានករណី។

ករណីស្លាប់ច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក ជាង៥១,៧ម៉ឺននាក់
២. ប្រេស៊ីល ជិត២៥ម៉ឺននាក់
៣. ម៉ិកស៊ិក ជាង១៨ម៉ឺននាក់
៤. ឥណ្ឌា ជាង១៥,៦ម៉ឺននាក់
៥. ចក្រភពអង់គ្លេស ជាង១២ម៉ឺននាក់
៦. អ៊ីតាលី ជាង៩៦០០០នាក់
៧. បារាំង ជាង៨៥០០០នាក់
៨. រុស្ស៊ី ជាង៨៤០០០នាក់
៩. អាល្លឺម៉ង់ ជិត៧ម៉ឺននាក់
១០. អេស្ប៉ាញ ជាង៦៨០០០នាក់៕





© រក្សាសិទ្ធិដោយ thmeythmey.com