អត្ថបទពាណិជ្ជកម្ម
ស្កា​យ វីឡា ជា​និមិត្តរូប​នៃ​ជីវិត​រស់នៅ​បែប​ស៊ីវីល័យ​
25, Feb 2021 , 3:19 pm        
រូបភាព
​ប្រសិនបើ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ព​ហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ អ្វីដែល​អ្នក ចាប់អារម្មណ៍​មុនគេ គឺ​ប្រាកដជា​អគារ​ភ្លោះ​ដ៏​ខ្ពស់ត្រដែត ជាប់​នឹង​របង​ខាងត្បូង​ពហុ​កីឡដ្ឋាន​អូឡាំពិក ជាក់​ជាមិនខាន​។ នេះ​គឺជា​អគារ ស្កា​យ វីឡា ដែលជា​ខុន​ដូ​លំដាប់​អភិជន ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អឥតខ្ចោះ ដោយ​បង្កប់​នូវ​សិល្បៈ​ស្ថាបត្យកម្ម ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយនឹង​គុណ​តម្លៃ​យ៉ាង​ល្អ​ប្រណីត មិនអាច​ប្រៀបផ្ទឹម​បាន​។​
 
​អគារ ស្កា​យ វីឡា គឺជា​និមិត្តរូប​នៃ​ជីវិត​រស់នៅ​បែប​ស៊ីវីល័យ និង​ជា​វីឡា​លើ​វេហា​ដ៏​ធំ​ស្កឹមស្កៃ ជាមួយនឹង​គុណ​តម្លៃ​យ៉ាង​ល្អ​ប្រណីត មិនអាច​ប្រៀបផ្ទឹម​បាន ដែលជា​លំនៅឋាន​ប្រកបដោយ​ភាព​ច្នៃប្រឌិត ស័ក្តិសម​សម្រាប់ លោកអ្នក ដែល​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​បែប​អភិជន នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​។ អគារ​ភ្លោះ​កម្ពស់ ៣៤​ជាន់​នេះ បាន​ឈរ​បង្អួត​រូបរាង​យ៉ាង​ស្អាត តាម​បណ្ដោយ​មហាវិថី សាធារណរដ្ឋ​ប៉ូឡូញ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជាប់​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
 

 
​ចាប់ពី​ខ្លោងទ្វារ​អគារ កន្លែង​ទទួលភ្ញៀវ រហូតដល់​ជាន់​ដំបូល គ្រប់​ទីតាំង​ទាំងអស់ ត្រូវបាន​រៀបចំឡើង​យ៉ាង ល្អិតល្អន់ ឱ្យមាន​ខ្យល់​ចេញចូល​បរិសុទ្ធ ពន្លឺ​ចែងចាំង​គ្រប់គ្រាន់​ពី​ធម្មជាតិ អម​ជាមួយនឹង​រុក្ខជាតិ​បៃតង​ដ៏ មាន​សោភ័ណភាព ដែល​ធ្វើឱ្យ​អ្នករស់នៅ​មាន​អារម្មណ៍​ស្រស់ថ្លា តាំងពី​ពេល​ឈាន​ជើង​ចូលទៅក្នុង​បរិវេណ អគារ​។ អាង​ហែល​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ជាន់​លើ​បង្អស់ នៃ​ស្កា​យ​វីឡា​។ វា​នឹង​ផ្ដល់ ឱ្យ​លោកអ្នក នូវ​អារម្មណ៍​ស្រស់ស្រាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល​ជុំវិញខ្លួន ស្របពេល​លោកអ្នក​សម្រាក លម្ហែ​ក្បែរ​អាង​ហែល​ទឹក​ដ៏​ប្រណីត​មាន​ទឹកថ្លា​ដូច​កញ្ចក់ ដែល​លោកអ្នក ប្រាកដជា​ទទួលបាន​អារម្មណ៍ នៃ​ផ្ទៃមេឃ​ដែល​ជិតបង្កើយ​។ 
 
​លក្ខណៈពិសេស របស់​គម្រោង ស្កា​យ វីឡា គឺ​ការរួមបញ្ចូល នូវ​ទីធ្លា​លម្ហែកាយ​ដ៏​ធំ​ទូលាយ អមដោយ​រុក្ខជាតិ បៃតង និង​ផ្កា​ចម្រុះ ដែល​បង្កើតបាន​នូវ​បរិយាកាស​ដ៏​សុខដុម គួរ​ជាទី​មនោ​រម្យ​។ គម្រោង ខុន​ដូ​ប្រណីត ស្កា​យ វីឡា ត្រូវបាន​រចនា​ឡើង ដោយ​ស្ថាបត្យករ​ល្បីឈ្មោះ លំដាប់​អន្ដរជាតិ​លោក C.Y. Lee ដែល​ធ្លាប់បាន​បញ្ចេញស្នាដៃ​គូរ​ប្លង់​គម្រោង និង​អាគារ​ធំៗ ល្បីឈ្មោះ​ជាច្រើន ដូចជា​អគារ Taipei 101​។​
 


 
​ជាមួយនឹង​កម្ពស់​ពិ​ដាន ដែល​លាតសន្ធឹង​រហូត​ដល់ ១០​ម៉ែត្រ​។ បរិវេណ​ទទួលភ្ញៀវ ត្រូវបាន​គ្របដ​ណ្ដា​ប់​ដោយ​ពន្លឺព្រះអាទិត្យ នៅពេល​ថ្ងៃ ផ្តល់ជូន​លោកអ្នក នូវ​ទិដ្ឋភាព​ដែល​ឥតខ្ចោះ នៃ​សំណង់​អាគារ​ដ៏​ធំ​ស្កឹមស្កៃ​។ បង្អួច​បែប​បារាំង បិទ​បើកទូលាយ នាំយក​ទេសភាព​ដ៏​ស្រស់ត្រកាល​ពី​ខាងក្រៅ ចូលក្នុង​គេហដ្ឋាន​របស់លោក​អ្នក​។ យ៉រ​មុខផ្ទះ​ដ៏​ធំ​ទូលាយ តែងតែ​ជា​កន្លែង​ដែល​យើង​ត្រូវការ សម្រាប់​សម្រាកលម្ហែ​។ គឺ​មាននៅ​គ្រប់​ប្រភេទ​គេហដ្ឋាន ក្នុង​ស្កា​យ​វីឡា ទីធ្លា​ដ៏​ស្រស់ស្អាត​នោះ នឹងធ្វើ​ឱ្យ​លោកអ្នក​រីករាយ ជាមួយ​សម្រស់​ទីក្រុង​តាំង​មូល និង​ភាពស្រស់​ត្រកាល​របស់​វា​ផងដែរ​។​
 


​គម្រោង ស្កា​យ វីឡា នាំមក​នូវ​ពិភព​ដ៏​ស្រស់បំព្រង ជាមួយនឹង​ទេសភាព​ទីក្រុង​ដ៏​ស្រស់ត្រកាល ពីលើ​លំហ អាកាស​។ អ្វីដែល​ពិសេស​បំផុត​អំពី​អគារ​នេះ គឺ​ក្លិប ស្កា​យ វីឡា នៅ​ជាន់​ដំបូល ដែល​បម្រើ​សេវាកម្ម​ថ្នាក់ខ្ពស់ និង​សម្បូរបែប រួមមាន ក្លិប​ហាត់ប្រាណ បន្ទប់​សូ​ណា និង​ស្ប៉ា ព្រមទាំង​ភោជនីយដ្ឋាន​ស្តង់ដារ​អន្តរជាតិ​។ បន្ថែម​ពីលើ​នេះ​ទៀត គម្រោង​នេះ ក៏មាន​សេវា​បម្រើ​អាហារ និង​ទីតាំង​អាន​សៀវភៅ​ដ៏​ស្ងប់ស្ងាត់ ដែល​បង្កើន​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នករស់នៅ​។​
 
​ការការពារ​ផ្នែក​សន្តិសុខ​របស់​ស្កា​យ​វីឡា ត្រូវបាន​ត្រួតពិនិត្យ ដោយ​ក្រុម​សន្តិសុខ ដែលមាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់ ព្រមទាំង​ជំនួយ​ពី​ប្រព័ន្ធ​ស៊ី​ស៊ី​ធី​វី ដែល​ដំណើរការ​ពេញ ២៤​ម៉ោង​។ គម្រោង​មួយ នេះ​បាន​សាងសង់ឡើង ដោយមាន​ចំណតរថយន្ត​ចំនួន​បួន​ជាន់ ដែល​ផ្តល់នូវ​ការចេញចូល​ទៅកាន់​គេហដ្ឋាន​ប្រកបដោយ​សុវត្ថិភាព​។ គ្រប់​គេហដ្ឋាន​នីមួយៗ ក៏ត្រូវ​បាន​បំពាក់​ជាមួយនឹង​សោ​ឌីជីថល​ផងដែរ ដើម្បី​បង្កើន​សុវត្ថិភាព​នៃ​គេហដ្ឋាន​។ 
 


​កន្លែង​រស់នៅ​ដែល​ល្អឥតខ្ចោះ ត្រូវបាន​ផ្ដល់ជូន​លោកអ្នក នៅ​ស្កា​យ វីឡា ជាមួយនឹង​ទំហំ​បន្ទប់ ដែលមាន ភាព​ធំ​ទូលាយ ដែល​ផ្ដល់ជូន​លោកអ្នក​នូវ​អារម្មណ៍​សប្បាយរីករាយ​។ អគារ ស្កា​យ វីឡា ក៏មាន​យូ​នី​ត​ដាក់​ជួល​ផងដែរ ដែលមាន​ទំហំ​ពី 281-509 ម៉ែត្រការ៉េ ក្នុងនោះ​មាន​២​បន្ទប់​គេង និង​៣​បន្ទប់​គេង​។ រីឯ​តម្លៃ​វិញ​កាន់តែ​ពិសេស សម្រាប់​អា​ផាត​មិន ដែលមាន​២​បន្ទប់​គេង មានតម្លៃ  $2200/​ខែ និង​៣​បន្ទប់​គេង $3500/​ខែ បូក​បន្ថែម​សេវា​ផ្សេងៗ $1.55/​ម៉ែត្រការ៉េ ប្រចាំខែ​។​


 
​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មកកាន់ 092 92 1000 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Online RealEstate
© រក្សាសិទ្ធិដោយ thmeythmey.com