ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ផ្តាសាយ​អាចជា​រឿង​ទូទៅ​ជាង​អ្វីដែល​មនុស្ស​គិត​
25, Feb 2021 , 6:59 pm        
រូបភាព
​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា វីរុស​ដែល​បង្កអោយមាន​ជា​ជំងឺ​ផ្តាសាយ​អាច​កើតមាន​ជាទូទៅ​ក្នុងចំណោម​និស្សិត​ជាង​អ្វីដែល​បានគិត​ពីមុន​ដោយសារតែ​មនុស្ស​វ័យក្មេង​ជាច្រើន​ដែលមាន​ផ្ទុកមេរោគ​នេះ​មិនមាន​រោគសញ្ញា​នោះទេ​។​
 
​អ្នកស្រាវជ្រាវ​ជនជាតិ​កាណាដា​បាន​និយាយថា និស្សិត​ដែលមាន​ផ្ទុកមេរោគ​ផ្តាសាយ​ដែល​មិនមាន​រោគសញ្ញា​នោះ មាន​ច្រើនជាង​អ្នក​ដែលមាន​រោគសញ្ញា​។ អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា និស្សិត​ដែល​បាន​ឆ្លង​មេរោគ​ដែល​មិនមាន​រោគសញ្ញា​នោះ អាច​ចែកចាយ​វីរុស​ដែល​អាច​បណ្តាលអោយមាន​ការ​រលាក​ទងសួត និង​បណ្តាលអោយមាន​ការកើត​ជំងឺហឺត​ទៅកាន់​អ្នកដទៃ​ផងដែរ​។​
 
​អាន់​ដ្រៀ ហ្គ្រា​ណា​ដូ​(Andrea Granados) នៃ​សាកលវិទ្យាល័យ McMaster នៅក្នុង​ទីក្រុង អ៊ុន​តា​រី​យូ​បាន​និយាយថា ការកើតមាន​ឡើង​ខ្ពស់​នៃ​ការឆ្លង​នេះ​បង្ហាញថា និស្សិត​សាកលវិទ្យាល័យ​អាច​ចែកចាយ​ការឆ្លង​នេះ​ទៅកាន់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ ឬ​នរណាម្នាក់​នៅក្នុង​សហគមន៍ ដោយ​មិន​អោយដឹងថា​ពួកគេ​បាន​ឆ្លង​នោះទេ​។​
 
​ម៉ូលេគុល​នៃ​វីរុស​អាច​ត្រូវបាន​ចែកចាយ​ដោយ​ការ​កណ្តាស ឬ​ការប៉ះពាល់​ផ្ទាល់​ជាមួយនឹង​រោគសញ្ញា​របស់​ជំងឺ​ផ្តាសាយ​។ ហ្គ្រា​ណា​ដូ​បាន​បន្ថែមថា លើសពីនេះ​, មិនមាន​ការព្យាបាល​ចំពោះ​ជំងឺ​ផ្តាសាយ​នោះទេ​, ដែល​ការ​លាងដៃ​ជា​ញឹកញាប់​គឺជា​រឿង​សំខាន់​ដើម្បី​ការពារ​ការ​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​។​
 
​ដោយ​ការបង្កើត​នូវ​ការស្រាវជ្រាវ​, អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ McMaster និង កន្លែង​ថែទាំ St. Joseph នៅក្នុង​ទីក្រុង​អ៊ុន​តា​រី​យ៉ូ​បាន​មើល​ទៅលើ​និស្សិត​ចំនួន​៥៤៥​នាក់​នៅក្នុង​ខែកញ្ញា និង​តុលា​ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា អត្រា​នៃ​ជំងឺ​ផ្តាសាយ​បានកើត​មាន​ជាក់លាក់​នៅក្នុង​ខែ​នេះ​។​
 
​និស្សិត​ត្រូវបាន​គេ​សួរ​ដើម្បី​បង្ហាញ​ពី​ការ​ជូត​សំបោរ​ដែល​មិនបាន​ពិនិត្យ​មើលថា​តើ​ពួកគេ​មាន​រោគសញ្ញា​នានា​នៃ​ជំងឺ​ផ្តាសាយ​ឬ​យ៉ាងណា​។ ប្រសិនបើ​និស្សិត​មាន​រោគសញ្ញា​, ពួកគេ​ត្រូវបាន​គេ​សួរ​ដើម្បី​បង្ហាញ​ពី​ការ​ជូត​សំបោរ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​
 
​ជាង​២​ឆ្នាំ​, និស្សិត​បានធ្វើ​របាយការណ៍​ថា​មាន​១៦៧​នាក់​ដែលមាន​ជំងឺ​ផ្តាសាយ​។ ក្នុងចំណោម​អ្នកជំងឺ​ទាំងនេះ​, អ្នកស្រាវជ្រាវ​បានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​មេរោគ Rhinovirus ៥៤%​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com