ពីនេះ ពីនោះ
គួរ​ដឹង​ពាក្យ​ណា​មាន​«​រ​» និង​ពាក្យ​ណា​គ្មាន​«​រ​»
26, Feb 2021 , 7:29 am        
រូបភាព
​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​មាន​ពាក្យ​ជាច្រើន​។ ប៉ុន្តែ​ក្នុងចំណោម​ពាក្យ​ទាំងអស់នោះ ពលរដ្ឋ​គួរតែ​ទន្ទេញ​ឲ្យ​ចាំ​នូវ​ពាក្យ​ណា​ដែល​សរសេរ​នៅ​ខាងចុង​មាន​ព្យញ្ជនៈ​«​រ​»​និង​គ្មាន​«​រ​»​។
 
​ពាក្យ​ដែលមាន​ព្យញ្ជនៈ​«​រ​»​នៅ​ខាងចុង​ពាក្យ មានដូចជា ស្ទាក់ស្ទើរ​,​ធ្នើរ​,​ឯកសារ​,​វឹកវរ​, អលង្ការ​,​វរមិត្រ​, ផ្សារភ្ជាប់​,​មនសិការ​,​មារយាទ​,​កម្ម​ពៀរ​,​ពុះពារ​,​ជំហរ​,​ទ្រនើរ​,​បន្ទើរ​,​ទ្រនើរ​,​ចំទើរ​,​ហូរហៀរ ឬ​ហៀរហូរ​,​ពន្យារ ត្រដរ​,​បរិវារ​,​កម្មករ​,​សិល្បករ​,​ចម្ការ​,​បញ្ឈរ​,​កុះករ​, «​ស្ថិត​ស្ថិរ​» ឬ​«​ឋិតថេរ​,​សង្សារ​,​ត្រេកអរ​។​ល​។​
 
​ចំពោះ​ពាក្យ​ដែល​គ្មាន​«​រ​»​នៅ​ខាងចុង មានដូចជា សា​ឡើងវិញ​,​សំណើ​,​រាបសា​,​កោសិកា​,​ចរចា​,​បំពេ​,​កូនប្រសា​,​ពិសា​,​លំហែ​,​លំហ​,​ទ្វេ​,​កូនសោ​,​ស្រវា​,​រងា​,​វិញ្ញាសា​។​ល​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com