ព័ត៍មានសុខភាព
ភរិយា​ដែល​មាន​ជំងឺមហារីក​សុដន់​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​ស្វាមី
27, Feb 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការស្រាវជ្រាវ​ថ្មី​បាន​និយាយថា ស្ត្រេ​ស​នៃ​ការថែទាំ​ភរិយា​ដែល​មាន​ជំងឺមហារីក​សុដន់​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​ស្វាមី ហើយ​ឥទ្ធិពល​នេះ​អាច​បន្ត​មាន​ជាច្រើន​ឆ្នាំ​បន្ទាប់​ការព្យាបាល​របស់​ភរិយា​បានបញ្ចប់​។​
 
​សាកលវិទ្យាល័យ អូ​ហាយ​យូ​បាន​សិក្សា​លើ​បុរស​ចំនួន ៣២​នាក់ បាន​រកឃើញថា អ្នក​ដែល​មាន​កម្រិត​ខ្ពស់​បំផុត​នៃ​ស្ត្រេ​ស​ដែល​បាន​ទាក់ទិន​ទៅនឹង​ជំងឺមហារីក​របស់​ភរិយា​ពួកគេ​ហាក់ដូចជា​មាន​រោគសញ្ញា​រាងកាយ​ច្រើន​ដូចជា ឈឺក្បាល និង​ឈឺពោះ ហើយ​មាន​ការ​ចុះខ្សោយ​នៃ​ការឆ្លើយតប​ទៅ​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​
 
​ការសិក្សា​ពី​ពេល​មុន​បាន​និយាយថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ងាយ​នឹង​មាន​ការឆ្លង​មេរោគ និង​មិន​អាច​ឆ្លើយតប​យ៉ាង​ល្អ​ទៅ​នឹង​ការចាក់​វ៉ាក់សាំង​នោះទេ​។​
 
​អាយុ​ជា​មធ្យម​ចំពោះ​បុរស​នៅក្នុង​ការសិក្សា​នេះ​គឺ ៥៨​ឆ្នាំ ហើយ​ពួកគេ​បាន​រៀបការ​ជា​មធ្យម​អស់​រយៈពេល ២៦​ឆ្នាំ​។​
 
​ការសិក្សា​នៃ​អ្នកនិពន្ធ គ្រីស្ទី​ន ខា​ផេន​ធឺ​រ (Kristen Carpenter) ជា​អ្នកស្រាវជ្រាវ​ខាង​ផ្នែក​ចិត្តសាស្ត្រ​បាន​និយាយថា ការស្តីបន្ទោស​ខ្លួនឯង​, ការធ្លាក់​ទឹកចិត្ត​, ខ្លាច​ការបាត់បង់ គ្រប់​រឿង​ទាំងអស់នេះ​គឺជា​ស្ត្រេ​ស​។ នេះ​មិនមែន​ជា​អ្នក​ដែល​ធ្វើអោយ​ស្ត្រេ​ស​ស្រួចស្រាល​ដែល​មាន​រយៈពេល ២ ឬ​៣​សប្តាហ៍​នោះទេ វា​ជា​ស្ត្រេ​ស​រ៉ាំរ៉ៃ​ដែល​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​។​
 
​អ្នកស្រាវជ្រាវ​បាន​និយាយថា ការរកឃើញ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​សារព័ត៌មាន Brain, Behavior and Immunity បាន​និយាយថា គ្រូពេទ្យ​ពិនិត្យ​ថែទាំ​សម្រាប់​អ្នក​ជំងឺមហារីក​សុដន់​អាចជួយ​អ្នកជំងឺ​របស់​ពួកគេ​ដោយ​ពិចារណា​ទៅលើ​អ្នក​ថែទាំ​របស់​ពួកគេ​ផងដែរ​។​
 
​នេះ​រួម​មាន​ការតាមដាន​អ្នក​ថែទាំ​ដែល​មាន​រោគសញ្ញា​ដូច​ជា​ស្ត្រេ​ស និង​លើកទឹកចិត្ត​ពួកគេ​ដើម្បី​ចូលរួម​កម្មវិធី​ដែល​ទាក់ទង​នឹង​បញ្ហា​ស្ត្រេ​ស​, ទាក់ទង​នឹង​សម្រាក ឬ​ការព្យាបាល​ដោយ​ខ្លួនឯង​ដទៃទៀត​។ ខា​ផេន​ធឺ​រ​បាន​និយាយថា ប្រសិនបើ​អ្នក​យកចិត្តទុកដាក់​លើ​អ្នក​ថែទាំ អ្នកជំងឺ​របស់​អ្នកនឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ល្អប្រសើរ​។​
 
​ការសិក្សា​របស់ Sharla Wells-Di Gregorio ជា​សាស្ត្រាចារ្យ​ជំនួយ​ខាង​ផ្នែក​ចិត្តសាស្ត្រ បាន​និយាយថា អ្នក​ថែទាំ​អ្នកជំងឺ​គឺ​ទៅ​ជួប​គ្រូពេទ្យ​ជាមួយនឹង​ភរិយា​របស់​គាត់ ហើយ​មនុស្ស​ជាច្រើន​បាន​សួរថា​តើ​អ្នក​ថែទាំ​អ្នកជំងឺ​នេះ​កំពុង​ធ្វើ​អ្វីខ្លះ​។ បុរស​ទាំង​នេះ​កំពុងតែ​មាន​ស្ត្រេ​ស ហើយ​ត្អូញត្អែរ​អំពី​បញ្ហា​រាងកាយ ប៉ុន្តែ​ជារឿយៗ​មិន​បាន​ស្វែងរក​ការថែទាំ​តាមបែប​វេជ្ជសាស្ត្រ​នោះទេ​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com