COVID-19
ជាតិ
មនុស្សជាង២០០នាក់ហើយ ផ្តល់សំណាកធ្វើតេស្ត ក្រោយទៅពិធីមង្គលការ ដែលបុរសវិជ្ជមានកូវីដម្នាក់ចូលរួមដែរ
28, Feb 2021 , 7:20 pm        
រូបភាព
រូបភាពពី រដ្ឋបាលខេត្តកំពង់ចាម
រូបភាពពី រដ្ឋបាលខេត្តកំពង់ចាម
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម អះអាងថា គិតមកដល់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តកំពង់ចាម មានមនុស្ស២២៣នាក់ហើយ ដែលចូលរួមពិធីមង្គលការ ក្នុងភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស បានទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។


កាលពីថ្ងៃថ្មីៗនេះ មានបុរសម្នាក់ បានទៅចូលរួមពិធីមង្គលនោះដែរ ហើយក្រោយមក ត្រូវក្រសួងសុខាភិបាល ប្រកាសថា លទ្ធផលធ្វើតេស្តលើបុរសនោះ គឺវិជ្ជមានកូវីដ-១៩។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គឹម សួរភិរុណ ថ្លែងថា ក្នុងចំណោមមនុស្ស២២៣នោះ មាន២១នាក់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក។ លោក ប្រាប់ថា មនុស្សទាំង២១នោះ គឺជាប់ពាក់ព័ន្ធផ្ទាល់ជាមួយបុរសវិជ្ជមានកូវីដ-១៩នោះ។

ប្រធានមន្ទីរសុខាភិបាលរូបនេះ អំពាវនាវដល់ប្រជាពរលរដ្ឋផ្សេងទៀត ដែលបានចូលរួមក្នុងពិធីមង្គលការខាងលើ ទៅមកធ្វើតេស្ត និងពិគ្រោះជាមួយមន្ត្រីសុខាភិបាល ព្រមទាំងបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com