COVID-19
ជាតិ
ករណីវិជ្ជមានកូវីដ-១៩ ចំនួន​១៥នាក់បន្ថែមទៀតនៅកម្ពុជា
01, Mar 2021 , 7:23 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី១ ខែមីនា នេះ បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមានកូវីដ-១០លើ​មនុស្សចំនួន១៥នាក់បន្ថែមទៀតក្នុងនោះ មាន​១៤នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។ តួលេខ​សរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៨២០នាក់ ខណៈអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មាន​ដល់​៣១៦នាក់ហើយ ដោយភាគច្រើនជាជន​ជាតិចិន នៅភ្នំពេញ និងខេត្តព្រះសីហនុ។


ក្នុងចំណោម១៤ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៥នាក់ជាបុរស-ស្ត្រីជនជាតិចិន​ដែល​ស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រីឯ៩នាក់ទៀត មាន ស្ត្រីខ្មែរ១នាក់ និងបុរស-ស្ត្រីចិន៨នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ។ 

រីឯអ្នកជំងឺម្នាក់ទៀត ជាបុរសឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ហើយលទ្ធផលដែលផ្តល់ដោយ​វិទ្យាស្ថានជាតិសុខភាពសាធារណៈបង្ហាញថា គាត់វិជ្ជមានកូវីដ-១៩។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន​៨២០នាក់ ដោយ​៤៧៧នាក់បានជាសះស្បើយ និង៣៤៣កំពុងបន្តព្យាបាល​។ ក្នុងចំណោមអ្នកជំងឺសរុប អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ឡើងដល់​៣១៦នាក់។ ដោយឡែក ពលករខ្មែរមកពីថៃមានវិជ្ជាមាន​៩០ ដោយ​ នៅសល់២នាក់ទៀតប៉ុណ្ណោះ​ដែលកំពុងសម្រាកព្យាបាល៕




© រក្សាសិទ្ធិដោយ thmeythmey.com