អត្ថបទពាណិជ្ជកម្ម
ទីបំផុត​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Samsung Galaxy Z Fold2 5G ដាក់លក់​ក្នុងប្រទេស​កម្ពុជា​ហើយ​ជាមួយ​កាដូ​ជាច្រើន​
01, Mar 2021 , 10:19 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១៖ ការមកដល់​របស់ Galaxy Z Fold2 5G ជា​ផ្លូវការ នៅថ្ងៃនេះ​គឺជា​កំណត់ត្រា​អស្ចារ្យ​ថ្មី​មួយទៀត ក្នុងចំណោម​កំណត់ត្រា​អស្ចារ្យ​ជាច្រើន របស់​ក្រុមហ៊ុន សាម​សុង ក្នុងការ​បញ្ចេញ​លក់ ក៏ដូចជា ផ្តល់ជូន​នូវ​កំពូល​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន សម្រាប់​អតិថិជន​ទាំងអស់ ទូទាំង​ពិភពលោក និង​ជាពិសេស​ម្រា​ប់​ទីផ្សារ​ប្រទេស​កម្ពុជា យើង​តែម្តង​។​



​អ្វីដែល​កាន់តែ​ពិសេស និង​អស្ចារ្យ​បំផុត សម្រាប់​អបអរ​នៃ​ការចេញលក់​ផ្លូវ​ការលើក​នេះ ពី​ក្រុមហ៊ុន សាម​សុង គឺមាន​ការ​ថែម​ជូន​ពុំ​ធ្លាប់​មានដូចជា​៖
- ថែម​ជូន​នាឡិកា​វៃឆ្លាត (Smart Watch) Galaxy Watch Active2 Under Armour Edition ដែលមាន​តម្លៃ 249 ដុល្លារ​
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!
- ស្មា​ត​ស៊ីម​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ធំ​ហ្ម៎ង 52 សប្តាហ៍​!
 



Samsung Galaxy Z Fold2 5G ដ៏​ថ្មី​សន្លាង​នេះ គឺ​ពិតជា​ស័ក្តិសម​ជាទីបំផុត សម្រាប់​អតិថិជន​ទាំងអស់​ដែល​ចង់បាន ឬ​ត្រូវការ​នូវ​សេរីភាព នៃ​ការថតរូប​ក៏ដូចជា​ឆ្លុះ​ប​ញ្ចំ​ង ពី​ភាពថ្លៃថ្នូរ​ដ៏​ស៊ីវីល័យ​បំផុត នៃ​យុគ្គសម័យ​ពិភព​ស្មា​ត​ហ្វូ​ន ទំនើប​នាពេលនេះ​…!
 
​ជាការ​ពិតណាស់ ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់ បត់បែន​បាន​តាម​តម្រូវការ ផ្កាប់ផ្ងារ ប្រែ​ក្រឡា និង​ស្រស់​សង្ហា​បំផុត Samsung Galaxy Z Fold2 5G បានដាក់​លក់​ជា​ផ្លូវការ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​នៅពេលនេះ មាន​ចំណុច​ពិសេស​លេចធ្លោ និង​អស្ចារ្យ​បំផុត​ដូចជា​៖ 
 


- អេក្រង់​មិនទាន់​បើក​៖ ទំហំ 6.2” ប្រភេទ Super AMOLED
- អេក្រង់​ពេល​បើក​៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
- ប្រព័ន្ធ​ប្រតិបត្តិការ​៖ Qualcomm Snapdragon 865+
- ទំហំ​ផ្ទុក​៖ ROM 256 GB / RAM 12 GB
- កាមេរ៉ា​មុខ (Cover camera) ៖ 10 MP
- កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
- កាមេរ៉ា​ក្រោយ​៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide) 
- ថាមពល​ថ្ម​៖ 4500 mAh
- ពណ៌​៖ Mystic Bronze និង Mystic Black 
- តម្លៃ​៖ 2,039 ដុល្លារ​
  


​នៅចាំ​អី​ទៀត ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​ពិសេស​អស្ចារ្យ​នេះ មានកំណត់​ណា៎​! ទទួលយក​ភាពបត់បែន​ដ៏​លេចធ្លោ ស៊ីវីល័យ ថ្លៃថ្នូរ និង​អស្ចារ្យ​បំផុត​ថ្ងៃនេះ ភ្លាម​ទៅ  Samsung Galaxy Z Fold2 5G ឆ្លុះបញ្ចាំង​ពី​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន សម្រាប់​អនាគត​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អញ្ជើញ​ទៅ​ប៉ះ​ផ្ទាល់ ឬ​ធ្វើការ​សាកសួរ នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800-203232!
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​]
  




(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com