ពីនេះ ពីនោះ
រឿង«លាមកឆ្កែ» គួរកែប្រែ?
01, Mar 2021 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
នៅដើមសប្តាហ៍ថ្ងៃចន្ទទី១ខែមីនាឆ្នាំ២០២១នេះ សុធីរ និងសំណាង នៅតែបន្តព្រួយបារម្ភរឿងមេរោគរាតត្បាតរបស់កូវីដ-១៩។ ក្លើទាំងពីរនាក់នៅបន្តគោរពគោលការណ៍របស់រដ្ឋាភិបាល។ ងាកចេញពីរឿងកូវីដបន្តិច នៅថ្ងៃនេះ សំឡាញ់ទាំងពីរលើកយកប្រធានបទ«សេរីភាពសត្វឆ្កែ»នៅរាជធានីភ្នំពេញមកជជែកគ្នាម្តង។


សុធីរ៖ អា សំណាង! អ្នកខ្លះស្រឡាញ់សត្វឆ្កែជាងមនុស្សទៅទៀត អញមិនយល់ទេ! 
 
សំណាង៖ ចុះបើគេស្រឡាញ់ វាទើសអីក្បាលអ្ហែង! អ្ហែងចូលចិត្តយករឿងកំប៉ិកកំប៉ុកមកគិត! 
 
សុធីរ៖ អញឆ្ងល់ថា បើស្រឡាញ់ឆ្កែ ហេតុអ្វីពួកគេពន្លែងឆ្កែឲ្យដើរជុះអាចម៍គ្រប់កន្លែង ឬខាំគេដោយគ្មានការទទួលខុសត្រូវ។ រឿងនេះ ម៉េចទៅវិញ? 
 
សំណាង៖ អា សុធីរ! បើអ្ហែងលើកចំណុចនេះមកនិយាយ វាមានហេតុផលសមរម្យដើម្បីអាចជជែកគ្នាបាន។ រឿងពន្លែងឆ្កែ(មិនគ្រប់ម្ចាស់ទេ)ឲ្យជុះអាចម៍នៅតាមសួនច្បារ នៅតាមផ្លូវសាធារណៈ ឬនៅមុខផ្ទះរបស់គេ គឺជាកំហុស។ ចិញ្ចឹមឆ្កែដោយមិនការពារវាឲ្យត្រឹមត្រូវ ឬពន្លែងវាឲ្យដើរខំាគេនៅក្រៅរបងផ្ទះខ្លួនឯង គឺជាកំហុស។ 
 
សុធីរ៖ ផ្ទះនៅជាប់គ្នា ហើយឆ្កែព្រុះរហូត វាយ៉ាងម៉េចទៅវិញ? 
 
សំណាង៖ សុទ្ធតែរឿងស្មុគស្មាញ។ ក្រៅពីជុះអាចម៍ ឆ្កែព្រុះនេះ រំខានខ្លាំងណាស់លោកព្រះ។ ដេកមិនលក់ បក់មិនល្ហើយទេ។ 
 
សុធីរ៖ អ៊ីចឹងរឿងឆ្កែហ្នឹង ពិបាកដោះស្រាយណាស់មើលទៅ? 
 
សំណាង៖ មិនពិបាក ហើយក៏មិនស្រួលប៉ុន្មានឡើយសំឡាញ់ រឿងនេះ។ តែអញចង់ប្រាប់អ្ហែងចំណុចមួយថា៖«លោកអ្នកអាចស្រឡាញ់ឆ្កែរបស់លោកអ្នក។ តែលោកអ្នកត្រូវប្រាកដថា សត្វឆ្កែរបស់លោកអ្នកមិនរំខានអ្នកដទៃជាសំឡេង, មិនបំផ្លាញបរិស្ថាន និងយាយីជីវិតអ្នកដទៃ»៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com