COVID-19
ជាតិ
អ្នកកើតកូវីដ-១៩ ម្នាក់ធ្លាប់ចូល​ផ្សារម៉ាក្រូ ភ្នំពេញ
01, Mar 2021 , 6:10 pm        
រូបភាព
ដោយ: ថ្មីៗ
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បាន​ប្រកាសថា បុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់ធ្លាប់បានចូលផ្សារ​ ម៉ាក្រូ​ ភ្នំពេញ​ កាលពី​វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច​ ថ្ងៃទី​ ២០​ កុម្ភ:​ ២០២១ ។


តាមរយៈសេចក្តីជូនដំណឹងនេះ ស្ថាប័នសុខាភិបាល បានអំពាវនាវ​ដល់អ្នក​ដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូ​ភ្នំពេញ នា​ពេលវេលាខាងលេី​ ទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ មានស្រាប់»។
   
«ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥»។ នេះបើតាម CDC៕

© រក្សាសិទ្ធិដោយ thmeythmey.com