COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩​លើ​លោក​មាន​ជាង​១១៥​លាន​នាក់ ដោយ​ជាង​២,៥៥​លាន​នាក់​ស្លាប់​
02, Mar 2021 , 8:59 pm        
រូបភាព
ដោយ: រួបរួម
​ករណី​វិជ្ជមាន​កូ​វីដ​-១៩ នៅលើ​ពិភពលោក​ឡើងដល់​ចំនួន​ជាង​១១៥​លាន​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ នេះ ដែល​ក្នុងនោះ ២,៥៥​លាន​នាក់​បាន​ស្លាប់ និង​ជាង​៩០​លាន​នាក់​បានជា​សះស្បើយ​។​
 
​សហរដ្ឋអាមេរិក មាន​អ្នកជំងឺ​ជាង​២៩,៣១​លាន​នាក់ (​ស្លាប់​ជាង​៥២​ម៉ឺន​នាក់​), ឥណ្ឌា​ជាង​១១,១២​លាន​នាក់ (​ស្លាប់​ជាង​១៥​ម៉ឺន​នាក់​), ប្រេ​ស៊ី​ល​ជាង​១០,៥៨​លាន​នាក់ (​ស្លាប់​ជាង​២៥​ម៉ឺន​នាក់​), រុស្ស៊ី​ជាង​៤,២៦​លាន​នាក់ (​ស្លាប់​ជាង​៨៦០០០​នាក់​) និង​ចក្រភព​អង់គ្លេស​ជាង​៤,១៨​លាន​នាក់ (​ស្លាប់​ជាង​១២​ម៉ឺន​នាក់​)​។​
 
​បារាំង​មាន​ករណី​ឆ្លង​ច្រើនជាងគេ​លំដាប់​ទី​៦ ដោយមាន​ចំនួន​៣,៧៦​លាន​នាក់ (​ស្លាប់​ជាង​៨៦០០០​នាក់​), អេ​ស្ប៉ា​ញ​ជាង​៣,២​លាន​នាក់ (​ស្លាប់​ជាង​៦៩០០០​នាក់​), អ៊ីតាលី​ជាង​២,៩៣​លាន​នាក់ (​ស្លាប់​ជាង​៩៧០០០​នាក់​), តួ​ក​គី​ជាង​២,៧១​លាន​នាក់ (​ស្លាប់​ជាង​២៨០០០​នាក់​) និង​អាល្លឺម៉ង់​ជាង​២,៤៥​លាន​នាក់ (​ស្លាប់​ជាង​៧​ម៉ឺន​នាក់​)​។​
 
​កូ​ឡុំ​ប៊ី ឈរ​នៅ​លេខ​រៀង​ទី​១១ ដោយមាន​ជាង​២,២៥​លាន​ករណី (​ស្លាប់​ជាង​៥៩០០០​នាក់​), អា​ហ្ស​ង់​ទីន ជាង​២,១១​លាន​នាក់ (​ស្លាប់​ជាង​៥២០០០​នាក់​), ម៉ិ​ក​ស៊ិ​កជាង​២​លាន​នាក់ (​ស្លាប់​ជាង​១៨​ម៉ឺន​នាក់​), ប៉ូឡូញ​ជាង​១,៧១​លាន​នាក់ (​ស្លាប់​៤៣០០០​នាក់​) និង​អ៊ីរ៉ង់​ជាង​១,៦៣​លាន​នាក់ (​ស្លាប់​ជាង​៦​ម៉ឺន​នាក់​)​។​
 
​អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​ទី​១៦​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​ដោយមាន​ជាង​១,៥១​លាន​នាក់ (​ស្លាប់​ជាង​៥​ម៉ឺន​នាក់​), អ៊ុយ​ក្រែ​ន​ជាង​១,៣៥​លាន​នាក់ (​ស្លាប់​ជាង​២៦០០០​នាក់​), ឥណ្ឌូណេស៊ី​ជាង​១,៣៤​លាន​នាក់ (​ស្លាប់​ជាង​៣៦០០០​នាក់​), ប៉េ​រូ​ជាង​១,៣៣​លាន​នាក់ (​ស្លាប់​ជាង​៤៦០០០​នាក់​), ឆេ​កជាង​១,២៥​លាន​នាក់ (​ស្លាប់​ជាង​៤៦០០០​នាក់​) និង​ហូ​ឡង់​ជាង​១​លាន​នាក់ (​ស្លាប់​ជាង​១៥០០០​នាក់​)​។​
 
​បែលហ្ស៊ិក និង​កាណាដា មាន​ករណី​ឆ្លង​ជាង​៨០​ម៉ឺន​រៀងៗ​ខ្លួន ប៉ុន្តែ​ចំនួន​អ្នកស្លាប់​ច្រើនជាង​នៅ​ឆេ​ក ខណៈ​ស៊ី​លី​, រូ​ម៉ា​នី​, ព័រ​ទុយ​ហ្គា​ល់ ដែលមាន​ជាង​៨០​ម៉ឺន​ករណី​ដូចគ្នា និង​អេ​ក្វា​ឌ័​រ​ដែលមាន​ជាង​២៨​ម៉ឺន​ករណី ប៉ុន្តែ​ចំនួន​អ្នកស្លាប់​ច្រើនជាង​នៅ​ហូ​ឡង់​៕

© រក្សាសិទ្ធិដោយ thmeythmey.com