កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Ibrahimovic មិនអាច​ជួយ AC Milan ដើម្បី​តទល់​ក្រុម​ចាស់ Man Utd
02, Mar 2021 , 9:59 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង​

Zlatan Ibrahimovic នឹងត្រូវ​អវត្តមាន​នា​ជំនួប​រវាង AC Milan ទល់​និង​ក្រុម​ចាស់ Manchester United នា​ការប្រកួត​ពានរ​វ្វាន់ Europa League ជើង​ទីមួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយសារ​របួស​ពេល​ប៉ះ​ក្រុម Roma កាលពី​សប្តាហ៍​មុន​។


Man Utd នឹងត្រូវ​ទទួលភ្ញៀវ AC Milan នៅ​រាត្រី​ថ្ងៃទី​១១ ខែមីនា​។ យ៉ាងណាក៏ដោយ​ជំនួប​ជើង​ទី​១​នេះ ខ្សែប្រយុទ្ធ​វ័យ​ចំណាស់​សញ្ជាតិ​ស៊ុយអែត​ដែល​កំពុង​ធ្វើ​បានល្អ​ក្នុងការ​សម្រេច​ទី​មិន​អាចជួយ​ក្រុម​អ៊ីតាលី​នៅពេល​ជួប​ក្រុម​ចាស់​បានឡើយ​។​
 
Ibrahimovic បាន​រងរបួស​កាលពី​ការប្រកួតរ​ដែល AC Milan ឈ្នះ Roma ២-១ ខណៈដែល​រូបគេ​ត្រូវ​ប្តូរ​ចេញ​នៅ​ដើមតង់​ទី​២​ក្នុង​នាទី​៥៦​។ ខ្សែប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​ត្រូវបាន​រកឃើញថា​មាន​របួស​ត្រង់​សាច់ដុំ​ភ្លៅ​។​
 
​គួរ​បញ្ជាក់ដែរថា​ដោយសារ​តែមាន​របួស​នេះ Zlatan ក៏​នឹងត្រូវ​ខកខាន​ជួយ AC Milan ក្នុងការ​ប្រកួត​ក្នុង​លី​គ Serie A ទល់នឹង​ក្រុម Udinese និង​ក្រុម Verona ផងដែរ ពោលគឺ​នៅមុន​ការប្រកួត Europa league ជើង​ទីមួយ វគ្គ​១៦​ក្រុម​ជាមួយ Manchester United៕

© រក្សាសិទ្ធិដោយ thmeythmey.com