ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឧស្សាហ៍​ថប់​អារម្មណ៍ គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​
05, Mar 2021 , 6:59 am        
រូបភាព
​មិនមាន​ប្រជាជន​ខ្មែរ​យើង​ច្រើន​ទេ ដែល​ដឹង​អំពី​ការពិត​ថា ការ​ថប់​បារម្ភ គឺជា​ផ្នែក​មួយ​នៃ​ជំងឺផ្លូវចិត្ត ដែល​កើតមាន​ចំបង​គេ​បំផុត​។ ការរស់នៅ​ជាមួយនឹង​ការ​ថប់​បារម្ភ​ខុសធម្មតា អាច​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​សកម្មភាព​ប្រចាំថ្ងៃ​យើង​បាន​។ ប៉ុន្តែ អ្នក​អាច​កាត់បន្ថយ រោគសញ្ញា​ធ្ងន់ធ្ងរ​របស់​វា​បាន​តាមរយៈ​ការបង្កើន របប​អាហារ​ដែល​ត្រឹមត្រូវ និង​ការ​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​។​
 
​គ្រាប់​ល្ពៅ​
​ការសិក្សា​បាន​រកឃើញថា គ្រាប់​ល្ពៅ​ដើរតួនាទី​ជា​ថ្នាំ​ព្យាបាល​បែប​ធម្មជាតិ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​នៃ​ការ​ថប់​បារម្ភ​។ នេះ​ដោយសារតែ​វា សម្បូរ​ទៅដោយ​អាស៊ីតអាមីណេ​មួយ ឈ្មោះថា L-tryptophan ដែល​អាច​ផ្លាស់ប្តូរ កម្រិត​សារធាតុ Serotonin ក្នុង​ខួរក្បាល​។ សារធាតុ​មួយ​នេះ គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ ដែលមាន​តួនាទី​រក្សា​តុល្យភាព​អារម្មណ៍​។​
 
​ផ្លែ​អាល់​ម៉ុ​ន​
​គ្រាប់​ផ្លែឈើ​មួយ​នេះ ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ នៃ​វីតាមីន E ស័​ង្គ​សី ម៉ាញ៉េ​ស្យូ​ម និង B12 ដែល​អាចជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ ខណៈពេល​កំពុង​តែមាន​បញ្ហា​ស្ត្រេ​ស និង​ថប់​បារម្ភ​ដែរ​។ ចូរ​ញ៉ាំ​ផ្លែ​អាល់​ម៉ុ​ន បី​ទៅ​បួន​គ្រាប់​ជា​រៀងរាល់ថ្ងៃ ដើម្បី​បន្ថយ​ស្ត្រេ​ស​។​
 
​ក្រូច​
​កង្វះ​វីតាមីន C អាចធ្វើ​ឲ្យ​អាកា​រៈ ជំងឺ​ថប់​បារម្ភ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ តាមពិត ការសិក្សា​បាន​រកឃើញថា អ្នកជំងឺ​ដែលមាន​បញ្ហា​ថប់​បារម្ភ​ទូទៅ ឬ Generalized Anxiety មានការ​ថយចុះ​នូវ​វីតាមីន A, C និង E ច្រើនជាង​មនុស្ស មាន​សុខ​ភាពល្អ​ធម្មតា​។ ដូច្នេះ របប​អាហារ​អ្នក គួរតែ​បន្ថែម​នូវ​ផ្លែក្រូច ផ្លែ​គី​វី ប៉េងប៉ោះ ប្រូ​ខូ​លី និង​ប្រភព​អាហា​វីតាមីន C ផ្សេងៗ​ទៀត​។​
 
​អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​
​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ក៏​អាចធ្វើ​ឲ្យ​អ្នក ងាយ​នឹងមាន​បញ្ហា​ថប់​បារម្ភ​បានដែរ ព្រោះ​សារធាតុ​រ៉ែ​មួយ​នេះ​នឹង​ជួយ​សម្រួល​ដល់ កម្រិត​អ័​រ​ម៉ុ​ន Cortisol ក្នុង​ខួរក្បាល​។ Cortisol ជួយ​ដោះស្រាយ​ដល់​ការ​ថប់​បារម្ភ ដូច្នេះ អ្នកនឹង​មាន​ភាព​កាន់តែ​ងាយស្រួល ចំពោះ​ករណី​ថប់​បារម្ភ​របស់​អ្នក​វិញ បើសិនជា​របប​អាហារ​សម្បូរ​ទៅដោយ​ស្ពៃ​ស្ពី​ណា​ច ចេក ផ្លែ​ប័​រ និង​ត្រី​។​
 
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​
​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី អាចជួយ​ប្រឆាំងនឹង​រោគសញ្ញា របស់​អាកា​រៈ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​។ អាហារ​ដូចជា ត្រី​សាល​ម៉ុង ស៊ុត និង​សណ្តែកសៀង គឺជា​ប្រភព​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com