ជាតិ
ពីនេះ ពីនោះ
ភាពស្មោះត្រង់ អាច​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​បាន​!
05, Mar 2021 , 8:29 am        
រូបភាព
​កំណាព្យ បទ ពាក្យ​៧


​ស្មោះត្រង់ មិន​បង់​មានតែ​បាន​
​ស្មោះត្រង់ គ្រប់​ប្រាណ​កុំ​លួចលាក់​
​ស្មោះត្រង់ ហ៊ាន​ចេញមុខ​បញ្ជាក់​
​ស្មោះត្រង់ បើ​អ្នកមាន​ពាក់ព័ន្ធ​។​
 
​ស្មោះត្រង់ ទទួល​ការព្យាបាល​
​ស្មោះត្រង់ ទាន់​ស្រាល​ស្រូត​រួសរាន់​
​ស្មោះត្រង់ ផ្តាច់ខ្លួន​ជាបន្ទាន់​
​ស្មោះត្រង់ ជា​ឈ្នាន់​ជាន់​យកជ័យ​។​
 
​ស្មោះត្រង់ ឱសថ​ដ៏​ស័ក្តិសិទ្ធិ 
​ស្មោះត្រង់ រួម​ពិត​យើង​ផុត​ភ័យ​
​ស្មោះត្រង់ រាយការណ៍​ឥត​បំភ្លៃ​
​ស្មោះត្រង់ មានន័យ​ស្មើ​រួម​ឈ្នះ​។​
 
​ស្មោះត្រង់ ផ្សព្វផ្សាយ​ដំណឹង​ពិត​
​ស្មោះត្រង់ រួម​គិត​ឥត​មានះ​
​ស្មោះត្រង់ ពី​ម្នាក់​ដល់​គ្រប់​ផ្ទះ​
​ស្មោះត្រង់ យើង​ឈ្នះ​លើ​កូ​វីដ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com