ពីនេះ ពីនោះ
តើអ្នកផ្សាយដំណឹងតាមវិទ្យុ និងទូរទស្សន៍ គេហៅដូចម្តេចទៅ?
05, Mar 2021 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កន្លងមក មានការហៅតៗគ្នាថា ពិធីករ ឬពិធីការិនី វិទ្យុ ឬទូរទស្សន៍។ ពិធីករ ឬពិធីការិនីវិទ្យុ ឬទូរទស្សន៍នេះត្រូវបានគេសំដៅទៅលើអ្នកនិយាយផ្សាយដំណឹងព័ត៌មាននៅតាមវិទ្យុ ឬទូរទស្សន៍។ តាមពិត ខ្មែរមានពាក្យមួយដែលធ្លាប់ប្រើកាលពីអតីតកាលសម្រាប់សម្គាល់អ្នកផ្សាយព័ត៌មានតាមវិទ្យុ។ ពាក្យនោះ គឺ«វិទ្យុបាឋក»សម្រាប់ភេទប្រុស និង«វិទ្យុបាឋិកា»សម្រាប់ភេទនារី។ ពាក្យ «បាឋក» ឬ«បាឋិកា» មកពីពាក្យ «បាឋកថា» ដែលមានន័យថា ការថ្លែងសេចក្តី ឬពោលសេចក្តី។ល។ អត្ថន័យខាងលើនេះត្រូវបានដកស្រង់ចេញពីវចនានុក្រុមសម្តេចសង្ឃជួនណាត។

 
ចុះបើកាលនោះគេប្រើពាក្យ«វិទ្យុបាឋក»បាន តើគេអាចប្រើថា«ទូរទស្សន៍បាឋក ឬទូរទស្សន៍បាឋិកា»សម្រាប់អ្នកនិយាយព័ត៌មាទូរទស្សន៍បានឬទេ? 
 
នេះ គឺជាសំណួរដែលមិនទាន់មានចម្លើយនៅឡើយទេ ព្រោះ នៅពេលដែលខ្មែរប្រើពាក្យ«វិទ្យុបាឋក»កាលនោះបែបខ្មែរមិនទាន់មានវត្តមានទូរទស្សន៍នៅកម្ពុជានៅឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com