ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនបាច់​ចាយលុយ​អស់​ច្រើន​! ចង់​ក្មេង​ជាង​វ័យ ត្រូវ​ឧស្សាហ៍​ញ៊ាំ​អាហារ​ទាំងនេះ​
05, Mar 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ល្អប្រសើរ​និង​សម្រស់​ស្រស់ស្អាត​។ ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​ចំពោះ​ស្បែក​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់ស្អាត ៖
 
១. ចេក​
 
​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​សំខាន់ៗ​រួមមាន B6 អាស៊ីត​ហ្វូ​លិ​ក និង​ប៉ូ​តា​ស្យូ​ម​ជាដើម​ដែល​មិន​ត្រឹមតែ​ជួយផ្ដល់​សារធាតុចិញ្ចឹម​ដល់​ស្បែក ហើយ​រក្សា​សំណើម និង​ភាព​ទន់​រលោង​នៃ​ស្បែក​ទប់ស្កាត់​ព្យាបាល​ស្បែក​ស្ងួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​បរិមាណ​នៃ​លំ​ហូរឈាម​ក្នុង​ខួរក្បាល​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​ផងដែរ​។​
 
២. ប៉េងប៉ោះ​
 
​ជា​ប្រភព​នៃ​សារធាតុ lycopene ដែលមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​។ ដើម្បី​រាងកាយ​អាច​ស្រូបយក​សារធាតុ lycopene បាន​យ៉ាង​ប្រសើរ ចូរ​ទទួលទាន​លាយ​ជាមួយ​ប្រេង​អូ​លីវ​។​
 
៣. ដំឡូង​ផ្អែម​
 
​ផ្ដល់ឱ្យ​ស្បែក​នូវ​សារធាតុ beta-carotene ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយសារ​កម្ដៅថ្ងៃ​។ លើសពីនេះទៅទៀត​ដំឡូង​ផ្អែម​អាចជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​រោល​រលាក​ដោយសារ​កម្ដៅថ្ងៃ ក៏ដូចជា​ស្បែក​ស្ងួត និង​ជ្រីវជ្រួញ​។​
 
៤. សូកូឡា​ខ្មៅ​
 
​សារធាតុ flavanol ក្នុង​សូកូឡា​ខ្មៅ​អាចជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយសារ​កម្ដៅថ្ងៃ​។ ការ​ទទួលទាន​សូកូឡា​ខ្មៅ​ក៏​ជួយ​រក្សា​សំណើម​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ផងដែរ​។ ទោះជា​យ៉ាងណា​ត្រូវ​ជ្រើសរើស​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ ៧០​ភាគរយ​។​
 
៥. ម្ទេសផ្លោក​ក្រហម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពិសេស​វីតាមីន C ដែល​ជួយ​រក្សា​សុខភាព​សក់​និង​កោសិកា​ស្បែក​ធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​។​
 
៦. ប្រេង​អូ​លីវ​
 
​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ដែល​អាចជួយ​រក្សា​ភាព​ក្មេង​ជាតិ​វ័យ​នៃ​ស្បែក​។ លើសពីនេះទៅទៀត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​ប្រេង​អូ​លីវ​ក៏​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​ផងដែរ​។​
 
៧. ផ្លែ​បឺ​រ​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែ​កបាន​យ៉ាង​ប្រសើរ ខណៈដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។ លើសពីនេះទៅទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​អោយ​រាងកាយ​អាច​ស្រូប​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេងៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផងដែរ​។​
 
៨. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។ ក្រៅពីនេះ​ត្រី​សាល​ម៉ុ​ន​ក៏មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សាបាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាមរយៈ​ការពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា​នោះ​មានន័យថា​អ្នក​កំពុងតែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព​និង​សម្រស់​ចូរ​ព្យាយាម​ទទួលទាន​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៩. យ៉ា​អួរ​
 
​ក្រៅពី​ជួយ​បង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ហើយ​នោះ យ៉ា​អួរ​ក៏​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ផងដែរ​។ ការទទួល​ទាន​យ៉ា​អួរ​នឹង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​និង​ជាតិ​ស្ករ​។​
 
១០. បន្លែ​បៃតង​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ផ្ទុក​ក្នុង​ប​ន្លៃ​បៃតង​ក៏​ជួយ​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​។ ជាតិ​ស​សៃ​ក្នុង​បន្លែ​បៃតង​ថែមទាំង​ជួយ​កម្ចាត់​ជាតិពុល​ដែល​បង្កបញ្ហា​ស្បែក​ស្រអាប់​មិន​ស្រស់ស្អាត​ទៀតផង​។​
 
១១. ខ្ទឹមស​
 
​ក្រៅពី​ជួយ​បន្ថែម​ក្លិន​និង​រសជាតិ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ផងដែរ​។ ខ្ទឹម​សមាន​ផ្ទុក​សារធាតុ sulfur ដែល​អាច​បញ្ឈប់​ការ​បំបែក​កូ​ឡា​ជែ​ន​
 
១២. ផ្លែឈើ​ប្រភេទ Citrus
 
​រួមមាន​ក្រូច​, ក្រូចឆ្មារ និង​ក្រូចថ្លុង​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​សំខាន់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​ទប់ស្កាត់​ស្បែក​ពី​ការ​យារ​ធ្លាក់​។ ផ្លែឈើ​ប្រភេទ Citrus ក៏មាន​ផ្ទុក​សារធាតុ bioflavonoids ដែល​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​កម្ដៅថ្ងៃ​ផងដែរ​។​
 
១៣. ទំពាំងបាយជូរ​
 
​ផ្លែឈើ​នេះ​ល្អ​ចំពោះ​ទាំង​សុខភាព​រាងកាយ​និង​សម្រស់​។ ការទទួល​ទាន​ផ្លែ​ទំពាំងបាយជូរ​ជួយ​សម្អាត​ឈាម​និង​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​មិន​ស្រអាប់​។ សារធាតុ polyphenols ក្នុង​គ្រាប់​ទំពាំងបាយជូរ​ជួយ​ការពារ​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​ពី​សំណាក់​រ៉ាឌីកាល់​សេរី​និង​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។​
 
១៤. ផ្លែ​ទទឹម​
 
​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​។ លើសពីនេះទៅទៀត​ផ្លែ​ទទឹម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​ម្យ៉ាង​ហៅថា phytoestrogens ដែល​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​និង​អាស៊ីត hylauronic ធ្វើឱ្យ​ស្បែក​តឹង​ណែន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com