ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុមារ​ស្រូប​ផ្សែង​បារី​អាច​កើត​ជំងឺ​សួត​នៅ​ថ្ងៃ​អនាគត​
06, Mar 2021 , 6:59 pm        
រូបភាព
​ការសិក្សា​មួយ​បាន​រកឃើញថា កុមារ​ដែល​ស្រូបយក​ផ្សែង​បារី​មានឱកាស​នឹង​កើត​ជំងឺ​សួត​ដែល​ហៅថា ជំងឺ​ស្ទះ​រន្ធ​សួត​ធ្ងន់ធ្ងរ (Chronic obstructive pulmonary disease (COPD)) នៅ​វ័យ​ជំទង់ ដល់​ទៅ​ពីរដង​ច្រើនជាង​កុមារ​ដែល​មិន​ស្រូប​ផ្សែង​បារី​។​
 
 ជំងឺ​ស្ទះ​រន្ធ​សួត​គឺជា​ពាក្យ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ចំពោះ​បញ្ហា​មួយចំនួន ដូចជា ជំងឺ​ហើម​សួត និង​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​។​
 
 ក្រុម​អ្នកស្រាវជ្រាវ​ន័​រ​វ៉េ បាន​មើល​ទៅលើ​អ្នកជំងឺ COPD វ័យ​ជំទង់​ចំនួន ៤៣៣​នាក់ និង​មនុស្ស​ជំទង់​គ្មាន​ជំងឺ ៣២៥​នាក់ ដើម្បី​ធ្វើការ​ប៉ាន់ស្មាន​ពី​កត្តា​គ្រោះថ្នាក់​នៃ​ជំងឺ ដែល​បង្ករ​ឱ្យមាន​ភាព​ពិបាក​ក្នុង​ដកដង្ហើម​និង​វិវត្តន៍​ទៅកាន់​តែ​ធ្ងន់ធ្ងរ​។​
 
 ស្ត្រី​ដែល​ធ្លាប់​ស្រូប​ផ្សែង​បារី​កាលពី​នៅ​កុមារ​មានឱកាស​កើត​ជំងឺ​សួត​ច្រើនជាង​ស្ត្រី​ដែល​មិន​ធ្លាប់​ដល់​ទៅ ១,៩​ដង រីឯ​បុរស​ដែល​ធ្លាប់​ស្រូប​ផ្សែង​បារី​កាលពី​កុមារ​មានឱកាស​ពី ១,៥ ទៅ ១,៧​ដង​។​
 
 សរុបមក ការ​ស្រូបយក​ផ្សែង​បារី​ក្នុង​វ័យ​កុមារ​មានឱកាស​កើត​ជំងឺ​សួត​ច្រើនជាង​ការ​ស្រូប​ផ្សែង​បារី​ក្នុង​វ័យ​ជំទង់​។​
 
 ការសិក្សា​នេះ​ទើបនឹង​ចេញផ្សាយ​ថ្មីៗ​នេះ​ក្នុង​សារពត៌មាន Respirology​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com