ពីនេះ ពីនោះ
ពាក្យ «គណនេយ្យភាព» មានន័យច្បាស់លាស់ដូចម្តេច? 07, Mar 2021 , 7:29 am
× ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពន្យល់ពាក្យ «គណនេយ្យភាព» មានន័យថា ភាពអាចទទួលខុសត្រូវ, ភាពអាចគណនាបាន, ភាពអាចពន្យល់បាន។
នៅក្នុងន័យទូលាយ «គណនេយ្យភាព» គឺជាទស្សនទានមួយនៃក្រុមសីលធម៌ និងអភិបាលកិច្ច ដែលមានអត្ថន័យទូលំទូលាយ និងអាចត្រូវ បានគេប្រើទាំងនៅក្នុងវិស័យសាធារណៈវិស័យឯកជន និងសង្គមស៊ីវិល។ ក្នុងន័យ «គណនេយ្យភាព» នេះដែរ គឺសំដៅទៅលើការទទួលស្គាល់ និងការទទួលខុសត្រូវចំពោះសកម្មភាព ការសម្រេចចិត្ត និងគោលនយោបាយ ដែលបានអនុវត្តនៅក្នុងតួនាទី ភារកិច្ច និងដែនសមត្ថកិច្ចរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com