ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អត្ថប្រយោជន៍​ទាំង​៩​យ៉ាង​នៃ​ការបរិភោគ​សាច់​ត្រី​
09, Mar 2021 , 10:59 pm        
រូបភាព
​តើ​អ្នក​គួរ​ញាំ វា ឬ ក៏​អត់​? មាន​ការយល់ច្រលំ​ជាច្រើន និង ការស្រាវជ្រាវ​មួយចំនួន បានធ្វើការ​សិក្សា​ថា​តើ អ្នក​គួរតែ​បរិភោគ​សាច់​ត្រី​អោយបាន​ច្រើន ឬ យ៉ាងណា​? ជាការ​ពិត អ្វីៗ​ក៏ដោយ តែងមាន គុណសម្បត្តិ និង គុណវិបត្តិ​របស់​វា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​អាច​នឹង​ផ្តល់អោយ​យើង​នូវ​ផល​រំខាន តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​គុណសម្បត្តិ​ដ៏​ច្រើន​របស់​វា​នោះ ។ សាច់​ត្រី គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​មនុស្ស ពីព្រោះថា​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​តិច និង ប្រូតេអ៊ីន​ខ្ពស់ ។​
 
​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ ទាំង​៩​យ៉ាង ដែល​យើង​នឹង​ទទួលបាន ពី​ការបរិភោគ​សាច់​ត្រី ៖
 
១. ការទទួល​ទាន​សាច់​ត្រី អោយបាន​២​ដង ក្នុង​មួយ​សប្តាហ៍ គឺ​ល្អ​សម្រាប់​រាងកាយ​មនុស្ស​។ សាច់​ត្រី មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា​៣ ដែល​អាចជួយ​ដល់​សុខភាព​ខួរក្បាល និង ភ្នែក​។​
 
២. ការបរិភោគ​សាច់​ត្រី​ជាប្រចាំ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ឬ ជំងឺ​បេះដូង​។ ទាំង​បុរស​និង ស្ត្រី​ដែល​ស្ថិតក្នុង​ម​ជ្ឈឹ​ម​វ័យ គឺត្រូវធ្វើ​ការបរិភោគ​សាច់​ត្រី ដើម្បី​ចៀសវាង នូវ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។​
 
៣. សាច់​ត្រី មាន​នាទី​ក្នុងការ​លៃ​តម្រូវ នូវ​កំណក​ឈាម និង ការកកស្ទះ​នៅក្នុង​ស​សៃ​ឈាម ដូច្នេះ វា​ជួយ​ដល់​សុខភាព​ស​សៃ​ឈាម​បេះដូង​បាន​យ៉ាង​ល្អ​។​
 
៤. ការបរិភោគ​វា​គឺ អាចជួយ​កាត់បន្ថយ​នូវ​ភាព​ដែល​អាច​កើត​មាននូវ ជំងឺហឺត​ចំពោះ​កុមារ​។​
 
៥. សាច់​ត្រី​អាចជួយ រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម អោយ​ថេរ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។​
 
៦. មិន​ត្រឹមតែ​ប៉ុណ្ណោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺជា DHA ។ ត្រី​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ ដែល​ជួយ​ដល់​សុខភាព ស្ត្រី​មាន​ផ្ទៃពោះ​អោយ​រឹងមាំ និង ជួយ​បង្កើត​ទឹកដោះ​អោយបាន​ច្រើន​ផងដែរ​។ អាស៊ីត​ខ្លាញ់​នេះ ក៏​នឹង​ផ្តល់​ផល​ល្អ​ទៅដល់​ការវិវត្តន៍​ខួរក្បាល​ចំពោះ​កុមារ​តូចៗ បានដែរ​។​
 
៧. ការស្រាវជ្រាវ បាន​អះអាងថា មនុស្ស​ដែល​មិនសូវ​ទទួលទាន​សាច់​ត្រី គឺ​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​។​
 
៨.​មិន​ថា​ចាស់ ឬ ក្មេង​សុទ្ធតែ​ទទួលបាន​នូវ​អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​សាច់​ត្រី ។​
 
៩. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា នៅក្នុង​សាច់​ត្រី អាច​ការពារ​ខួរក្បាល ជាពិសេស​នោះ​គឺ​សុខភាព​ផ្លូវចិត្ត​អោយ​រឹងមាំ​បាន​។ គេ​សម្គាល់​ឃើញថា មនុស្ស​ដែល​ទទួលទាន​សាច់​ត្រី​ជាប្រចាំ នឹង​មិនសូវ​ប្រឈម​នឹង​បញ្ហា ធ្លាក់​ទឹកចិត្ត ហើយ​តែងតែមាន​ភាព​វិជ្ជមាន​ច្រើនជាង អ្នក​ដែល​មិនសូវ​ទទួលទាន​សាច់​ត្រី ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com