ជាតិ
រថយន្ត
កូនឡានធុងសាំងដ៏ប្លែករបស់លោក ឡា វី ទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋនៅក្រុងកំពង់ចាម
08, Mar 2021 , 7:19 pm        
រូបភាព
កំពង់ចាម៖ ជិតមួយឆ្នាំហើយ លោក ឡា វី  ត្រូវបានគេស្គាល់តាមរយៈការច្នៃម៉ូតូកង់បួនធ្វើពីធុងសាំងពណ៌ប្រផះមួយគ្រឿង។ ចុងឆ្នាំ២០២០ គាត់បានច្នៃកូនឡានពណ៌ខៀវមួយទៀត  ដែលស្រដៀងដែរ គ្រាន់តែវាផ្ទុកមនុស្សបានច្រើនជាង។  បច្ចុប្បន្ន លោក វី កំពុងកែជ្នៃរថយន្ដ ១គ្រឿងបន្ថែមទៀត។ ទោះបីជាគ្រឿងស្ទើរតែទាំងអស់ជាគ្រឿងម៉ូតូ ក៏ការបើកបរវាដូចបើកបរឡាន។ មិនត្រឹមតែអាចបើកបរបាននោះទេ ប៉ុន្តែកូនឡានធុងសាំង ឥតដំបូលនេះ  មានរូបរាង និងសោភ័ណភាពប្លែកទាក់ភ្នែក ដែលដូចទៅនឹងរូបរាងរថយន្តពី១០០ឆ្នាំមុន។
 
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វី មិនទាន់អាចលក់ទេកូនឡានធុងសាំងដែលខ្លួនកែច្នៃនេះទេ  ព្រោះគាត់មិនទាន់ពេញចិត្តពីការច្នៃរបស់ខ្លួននៅឡើយ។ គាត់ត្រូវការអនុវត្តប្រមាណពីរ ឬបីគ្រឿងទៀត ដើម្បីធានាថាវាអាចជិះដោយមានសុវត្ថភាពពិតប្រាកដ។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ឡា វី អ្នកកែច្នៃកូនឡានធុងសាំងដ៏ប្លែកដូចតទៅ៖ 
 
























 
 

© រក្សាសិទ្ធិដោយ thmeythmey.com