COVID-19
ជាតិ
អភិបាល​ខេត្តកណ្តាលបិទការចេញចូលទីប្រជុំជនជ្រៃធំ ក្រោយរកឃើញបរទេស៥នាក់មានកូវីដ-១៩
09, Mar 2021 , 11:09 am        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
ដោយ: ថ្មីៗ
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី​៩​ខែមីនានេះ​ បានផ្ញើលិខិតទៅ​អភិបាលស្រុកកោះធំ ស្តីពីការសម្រេច​បិទជាបណ្តោះអាសន្ន​ចំពោះកាស៊ីណូ និងបិទការធ្វើដំនើរ​ចេញចូលនៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅ​ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។


បើតាមលោកអភិបាលខេត្ត នេះជាការសម្រេច​ដើម្បីទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ បន្ទាប់ពី​ជនបរទេស​៥នាក់ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ-១៩​នៅតំបន់ទីប្រជុំជន​ជ្រៃធំ។ ទីតាំងដែលត្រូវបាន​បិទបណ្តោះអាសន្ននោះ រួមមាន កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រេ្កន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន៕

© រក្សាសិទ្ធិដោយ thmeythmey.com