ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខួរក្បាល​បញ្ជា​ដៃ​ខាង​ណា​មួយ​ឱ្យ​កាន់​ទូរ​សព្ទ
11, Mar 2021 , 6:59 am        
រូបភាព
ការសិក្សា​ថ្មី​មួយ​បង្ហាញ​ថា មនុស្ស​ប្រហែល​ជា ៧០​ភាគរយ កាន់​ទូរ​សព្ទ​ទៅ​ដាក់​នៅ​ជិត​ត្រចៀក​ខាង​ដូចគ្នា​ទៅ​នឹង​ដៃ​ដែល​ប្រើ​ជាប្រចាំ​។​
 
​ ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មន្ទីរពេទ្យ Henry Ford នៅ Detroit បានឱ្យដឹងថា អ្នក​ប្រើ​ខួរក្បាល​ខាងឆ្វេង​ដើម្បី​គិត ច្រើន​តែ​ប្រើ​ដៃស្តាំ​សម្រាប់​សរសេ​និង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​។ ពួកគេ​ក៏​ច្រើន​តែ​កាន់​ទូរ​សព្ទ​ដាក់​ទៅ​ត្រចៀក​ខាងស្តាំ​ផង​ដែរ បើ​ទោះ​ជា​ការ​ស្តាប់​របស់​ពួកគេ​មិន​មាន​ភាពខុសគ្នា​រវាង​ខាងស្តាំ​និង​ខាងឆ្វេង​ក៏​ដោយ​។​
 
​ ​ការស្ទង់មតិ​តាម​អ៊ី​ន​ធើរ​ណេត​របស់​ពួកគេ​លើ​មនុស្ស​ជាង ៧០០​នាក់ បាន​រកឃើញថា អ្នក​ប្រើ​ដៃស្តាំ​ប្រហែលជា ៦៨​ភាគរយ និយាយថា​ពួកគេ​កាន់​ទូរ​សព្ទ​ដាក់​ត្រចៀក​ខាងស្តាំ រីឯ ២៥​ភាគរយ ប្រើ​ត្រចៀក​ឆ្វេង និង ៧​ភាគរយ ប្រើ​ត្រចៀក​ទាំងសងខាង​។​
 
​ ​ក្នុង​ចំណោម​អ្នក​ប្រើ​ដៃ​ឆ្វេង ៧២​ភាករយ និយាយថា ពួក​គេ​ប្រើ​ត្រចៀក​ខាងឆ្វេង​, ២៣​ភាគរយ ប្រើ​ត្រចៀក​ខាងស្តាំ និង ៥​ភាគរយ ប្រើ​ត្រចៀក​ទាំងសងខាង​។​
 
​ ​ការសិក្សា​នេះ​ត្រូវបាន​រៀបចំ​ដើម្បី​ថ្លែង​នៅ​ថ្ងៃទី ២៦ ខែ​កុម្ភៈ ក្នុង​ការប្រជុំ​សមាគម​ស្រាវជ្រាវ​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់​ក នៅ San Diego​។​
 
​ ​វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល ស៊ីត​មេន (Michael Seidman) បានឱ្យដឹងថា ការរកឃើញ​នេះ​ណែនាំ​ថា​មិនមាន​ទំនាក់ទំនង​រវាង​ការប្រើប្រាស់​ទូរ​សព្ទ​ជាមួយ​នឹង​ជំងឺ​មហារីក​ខួរក្បាល ក្បាល និង​ក​នោះ​ទេ​។ ប្រសិនបើ​វា​មាន​ទំនាក់ទំនង​មែន​នោះ មនុស្ស​ជាច្រើន​ដែល​នឹង​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​ផ្នែក​ខាងស្តាំ​នៃ​ខួរក្បាល ក្បាល និង​ក ព្រោះ​មនុស្ស​ភាគច្រើន​ប្រើប្រាស់​ដៃស្តាំ​និង​កាន់​ទូរ​សព្ទ​ទៅ​ស្តាប់​នៅ​ត្រចៀក​ខាងស្តាំ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com