ពីនេះ ពីនោះ
កូវីដ-១៩៖ ថ្លឹងថ្លែងរវាងជីវិតសេដ្ឋកិច្ច និងជីវិតមនុស្ស…!
10, Mar 2021 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
រវាងសុខភាពមនុស្ស និងសុខភាពសេដ្ឋកិច្ច។ នេះ គឺជាប្រធានបទដែលសំណាង និងសុធីរ លើកយកមកជជែកគ្នានៅថ្ងៃពុធនេះ។


សុធីរ៖ អា សំណាង! ព្រឹត្តិការណ៍២០កុម្ភៈសាហាវខ្លាំង! 
 
សំណាង៖ អ្ហែងចង់និយាយថាម៉េច?  

សុធីរ៖ អញចង់និយាយថា វាឆ្លងច្រើន និងលឿន ហើយចូលដល់សហគមន៍តែម្តង។ ជំនួញមួយចំនួនចាប់ផ្តើមស្រែកហើយ។ ស្រែក ព្រោះលែងមានចំណូល ហើយត្រៀមបិទទ្វារហើយ។ 
 
សំណាង៖ អើ បើវាអ៊ីចឹងហើយ! វាជារឿងដែលពិបាកគិតណាស់រវាងជីវិតមនុស្ស និងជីវិតសេដ្ឋកិច្ច។ រដ្ឋាភិបាលចាត់ចែងកិច្ចការនេះដ៏លំបាកបំផុត។ ដូច្នេះហើយបានជារដ្ឋាភិបាល នៅបន្តឲ្យជំនួញមួយចំនួននៅដំណើរការដដែល ដូចជា ផ្សារ រោងចក្រ និងក្រុមហ៊ុនមួយចំនួនផ្សេងទៀត។ តែបើមេរោគនេះ គំរាមកំហែងកាន់តែខ្លាំង ប្រហែលជារដ្ឋាភិបាលបង្ខំចិត្តបិទកាន់តែច្រើនកន្លែង ទោះបីជាជំនួញក៏ដោយ។ សុវត្ថិភាពជាចម្បង!។ 

សុធីរ៖ ចុះអញលឺអ្នកខ្លះអំពាវនាវឲ្យរដ្ឋាភិបាលបិទទីក្រុង ឬបិទកន្លែងនេះ ឬកន្លែងនោះ អាហ្នឹងយ៉ាងម៉េចដែរ? 

សំណាង៖ អ្នកនិយាយស្រួលតើ! តែអ្នកធ្វើបានពិបាក។ រដ្ឋាភិបាលគិតទាំងពីរចំណុច៖ ជីវិតសេដ្ឋកិច្ច និងជីវិតមនុស្ស។ បើបិទទាំងអស់ សេដ្ឋកិច្ចគាំង តើបុគ្គលិកមានប្រាក់ខែមកពីណា? 

សុធីរ៖ អ៊ីចឹងវាមិនមែនជារឿងសាមញ្ញទេ។ 

សំណាង៖ ពិតហើយ មិនមែនជារឿងសាមញ្ញឡើយ។ ពួកគេត្រូវមើលព្រៃទាំងមូល មិនមែនមើលតែដើមឈើមួយដើមឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com