ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! គន្លឹះបំបាត់ការឈឺចាប់ផ្សេងៗ និងបញ្ចុះសម្ពាធឈាម ដោយមិនបាច់លេបថ្នាំ
11, Mar 2021 , 6:59 pm        
រូបភាព
ជាញឹកញយនៅពេលមានអារម្មណ៍ឈឺចាប់ភាគច្រើននៃពួកយើង គឺតែងតែជ្រើសរើសយកថ្នាំបំបាត់ការឈឺចាប់មកដោះស្រាយបញ្ហា។ ទោះជាយ៉ាងណាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជះឥទ្ធិពលមិនល្អច្រើនចំពោះសុខភាពមិនដូចអាហារដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះងាយៗ ប៉ុន្តែអាចបំបាត់ការឈឺចាប់បានយ៉ាងប្រសើរដោយមិនបាច់លេបថ្នាំ ៖
 
១. ញ៊ាំសូកូឡាខ្មៅមួយដុំដើម្បីបំបាត់អាការៈឈឺបំពង់ក
 
ប្រសិនបើអ្នកក្អកនិងមានអារម្មណ៍ឈឺបំពង់ក ចូរញ៊ាំសូកូឡាខ្មៅមួយដុំ។ ទោះជាយ៉ាងណាត្រូវប្រកដថាអ្នកជ្រើសរើសទទួលទានសូកូឡាដែលមានផ្ទុកជាតិកាកាវខ្ពស់។
 
២. ទទួលទានទឹកឱ្យបានច្រើនដើម្បីបំបាត់អាការៈឈឺក្បាលប្រកាំង
 
ចូរព្យាយាមទទួលទានទឹក ១កែវរៀងរាល់ ២ម៉ោងម្ដង។ ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ។
 
៣. ទទួលទានខ្ញីដើម្បីបំបាត់ការឈឺចាប់ដែលបង្កឡើងដោយការរលាកក្នុងរាងកាយ
 
នេះក៏ព្រោះតែខ្ញីជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ នេះហើយជាមូលហេតុដែលវេជ្ជបណ្ឌិតជាច្រើនតែងណែនាំឱ្យអ្នកជំងឺដែលមានបញ្ហាឈឺសន្លាក់ទទួលទានខ្ញី ឬថ្នាំគ្រាប់ដែលមានសារធាតុ curcumin។
 
៤. សន្ធឹករាងកាយដើម្បីបំបាត់ការឈឺចាប់ខ្នង
 
ចូរជ្រើសរើសសំលៀកបំពាក់ដែលផ្ដល់ភាពងាយស្រួល ឬផាសុកភាពដល់រាងកាយនិងរៀបចំហាត់យូហ្កាសន្ធឹងខ្លួន។ អ្នកអាចជ្រើសរើសទម្រង់នៃលំហាត់ប្រាណយូហ្កាណាមួយដែលតម្រូវឱ្យសន្ធឹងផ្នែកនីមួយនៃរាងកាយ។ ការសន្ធឹងជួយសម្រួលភាពតឹងនៃសាច់ដុំល្អសម្រាប់ទ្រទ្រង់ឆ្អឹងកងខ្នង និងធ្វើឱ្យចលនានៃរាងកាយកាន់តែមានភាពប្រសើរឡើង។
 
៥. ប្រើប្រាស់ជីអង្កាមដើម្បីបំបាត់អាការៈឈឺធ្មេញ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកជីអង្កាមក្រៀម ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង និងរងចាំសម្រាប់រយៈពេល ២០នាទី។ ទុកឱ្យចុះត្រជាក់សិន សឹមខ្ពុរមាត់ជាមួយទឹកតែនេះ។ អ្នកក៏អាចដាក់កញ្ចប់តែជីអង្កាមក្ដៅឧណ្ហលើធ្មេញដែលឈឺរហូតដល់ធូរស្បើយផងដែរ។
 
៦. ដើរដើម្បីបញ្ចេញអ័រម៉ូន endorphins ប្រឆាំងការឈឺចាប់
 
ការដើរជាទម្រង់នៃលំហាត់ប្រាណដ៏ប្រសើរបំផុតមួយសម្រាប់សុខភាពរាងកាយបំបាត់ការឈឺចាប់។
 
៧. ញ៊ាំចេកដើម្បីបំបាត់អាការៈឈឺចាប់ពេលមករដូវ
 
ប្រសិនបើអ្នកមានអារម្មណ៍ឈឺចុករមួលក្នុងពោះដោយសារការមករដូវ ចូរបញ្ឈប់ការទទួលទាននំស្រួយនិងសូកូឡា ហើយជំនួសមកវិញដោយការញ៊ាំចេក។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមនិងវីតាមីន B6 ដែលជួយសម្រួលសាច់ដុំក្នុងពោះដែលរមួលឈឺ ហើយទប់ស្កាត់ការស្តុកទុកនូវជាតិទឹកដែលនាំឱ្យមានអារម្មណ៍ហើមៗ។
 
៨. ស្អំកម្ដៅដើម្បីបំបាត់អាការៈឈឺចាប់សាច់ដុំ
 
ចូរប្រើប្រាស់ដបដាក់ទឹកក្ដៅដើម្បីបំបាត់អាការៈឈឺចាប់សាច់ដុំដោយដាក់ស្អំលើកន្លែងដែលឈឺចាប់។ ទោះជាយ៉ាងណាចូរប្រយ័ត្ន! កុំស្អំទឹកក្ដៅខ្លាំងពេកផ្ទាល់លើស្បែកចៀសវាងការរលាក។ អ្នកក៏មិនគួរប្រើប្រាស់រូបមន្តនេះត្រង់ស្បែកដែលមានរបួស ឬឆ្លងមេរោគឡើយ។
 
៩. ត្រាំជើងក្នុងទឹកក្ដៅដើម្បីបញ្ចុះសម្ពាធឈាម
 
ចូរចាក់ទឹកក្ដៅឧណ្ហៗក្នុងធុងមួយសម្រាប់ត្រាំជើង។ អង្គុយដោយដាក់ដៃនិងជើងត្រាំក្នុងធុងទឹកសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរស្អំទឹកកកលើកញ្ចឹងក ឬផ្នែកខាងក្រោយនៃក៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com