COVID-19
ជាតិ
ខេត្តស្វាយរៀង និង ខេត្តប៉ៃលិន ប្រកាសឲ្យផ្អាកពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗដែរ
12, Mar 2021 , 1:10 pm        
រូបភាព
រោងមង្គលការមួយ នៅរាជធានីភ្នំពេញ
រោងមង្គលការមួយ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ បន្ទាប់ពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម គឺខេត្តប៉ៃលិន និងខេត្តស្វាយរៀង បានសម្រេចឲ្យផ្អាកការរៀបចំពិធីមង្គលការនិងពិធីផ្សេងៗដែរ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍។


អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងវិធានការនិងណែនាំពលរដ្ឋឲ្យផ្អាករាល់ការជួបជុំ សិក្ខាសាលា ការរៀបចំពិធីមង្គលការ ក្លិបកម្សាន្ត កន្លែងហាត់ប្រាណ និងពិធីផ្សេងៗជាបណ្ដោះអាសន្ន។ លើសពីនេះ គ្រប់ច្រកចេញ-ចូល អង្គភាពទាំងអស់ត្រូវវាស់កម្ដៅ បាញ់អាល់កុល និងស្កេន QR Code «ទប់ស្កាត់កូវីដ-១៩»។ ក្រៅពីនេះ  ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ នេះបើសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១១មីនា។

ចំណែក រដ្ឋបាលខេត្តស្វាយរៀង ក៏សម្រេចបែបនេះដែរ ដោយសម្រេចឲ្យផ្អាកការជួបជុំ ការរៀបចំពិធីមង្គលការងារ និងពិធីផ្សេងៗផងដែរ។ ការសម្រេចរបស់ខេត្តទាំង២នេះ ធ្វើឡើងក្រោមហេតុផងតែមួយ គឺទប់ស្កាត់ការរីករាលដាលកូវីដ-១៩។

សូមរម្លឹកថា កម្ពុជា បានប្រកាស នៅថ្ងៃទី១១មីនា ពីករណីស្លាប់ដំបូង ដោយជំងឺកូវីដ-១៩ គឺបុរសជនជាតិខ្មែរអាយុ៥០ឆ្នាំ។ បច្ចុប្បន្ន កម្ពុជា មានអ្នកជំងឺ៦០៤នាក់ ដែលកំពុងបន្តសម្រាកព្យាបាល ដោយក្នុងនោះភាគច្រើនបំផុត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

អត្ថបទទាក់ទង

Tag:
 COVID-19
  ផ្អាកពិធីបង្គលការ
© រក្សាសិទ្ធិដោយ thmeythmey.com