COVID-19
ជាតិ
២៥ខេត្ត/រាជធានី
បុរស​ចិន​ម្នាក់​ដែលមាន​ជំងឺ​រលាក​លំពែង និង​សួត​រ៉ាំរ៉ៃ ស្លាប់​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ឯ​លទ្ធផល​តេស្ត​មិនទាន់​ចេញ
14, Mar 2021 , 11:08 pm        
រូបភាព
ដោយ: ថ្មីៗ
បុរស​ចិន​ម្នាក់ទៀត អាយុ​២៧​ឆ្នាំ ដែល​ស្ថិតនៅ​ច​ត្តា​ឡី​ស័ក​នៅឡើយ​ង​បាន​ស្លាប់ បាន​ស្លាប់​នៅ​ម៉ោង​ជិត​២ រសៀល ថ្ងៃទី​១៤ មីនា​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី​១៤​មីនា ដោយ​មិនទាន់​បញ្ជាក់​នៅឡើយ​ថា​បុរស​នេះ មាន​វិជ្ជមាន​កូ​វីដ​-១៩ ឬ​អត់ ខណៈ​លទ្ធផល​តេស្ត​ទើបតែ​បញ្ជូនមក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ តែ​យ៉ាង​ក្រុមគ្រូពេទ្យ​សន្និដ្ឋាន​បឋម​ថា ជនជាតិ​ចិន​រូបនេះ មាន​ជំងឺ​រលាក​លំពែង និង​សួត​រ៉ាំរ៉ៃ ហើយ​ឡើង​ជាតិ​ស្ករ​ខ្លាំង​។

 
 
​តាមសេចក្តីប្រកាសព័ត៌មានរបស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​១០ យប់​ថ្ងៃទី​១៣ មីនា ជនជាតិ​ចិន​រូបនេះ មាន​អាការ​ហត់ និង​ចុះខ្សោយ​ខ្លាំង ហើយ​ត្រូវបាន​បញ្ជូន​ពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​។ តែ​ដោយ​អាការ​កាន់តែ​ធ្ងន់ ក្រុមគ្រូពេទ្យ​ក៏​រៀបចំ​បែបបទ​បញ្ជូនទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយសារ​ស្ថានភាព​សុខភាព​កាន់តែ​ចុះខ្សោយ បុរស​រូប​បាន​បាត់បង់​ជីវិត​។ 
 
​យ៉ាងណាក៏ដោយ គេ​នៅ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការស្លាប់​របស់​ជនជាតិ​រូបនេះ​ឡើយ ដោយសារ​ក្រុម​គ្រូ​ពេ​ទ្រ គ្រាន់តែ​អាច​វាយតម្លៃ​បឋម ជំងឺ​ប្រចាំកាយ​របស់​អ្នកស្លាប់​ប៉ុណ្ណោះ ខណៈ​វត្ថុ​សំណាក​របស់​ជនជាតិ​ចិន​រូបនេះ ត្រូវ​បញ្ជូនមក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា  ដើម្បី​ធ្វើ​វិភាគ​បន្ត​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​នោះ​ថា​៖ «​តាម​ការវាយតម្លៃ​បឋម​របស់​គ្រូពេទ្យ បុរស​រូបនេះ មាន​ជំងឺ​រលាក​លំពែង និង​សួត​រ៉ាំរ៉ៃ ព្រមទាំង​ឡើងជា​តិ​ស្ករ​ខ្លាំង​» ។ 
 
​បុរស​រូបនេះ​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ​មួយ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ចាប់តាំងពី​ថ្ងៃទី​១៦​កុម្ភៈ មកម្ល៉េះ​។ បច្ចុប្បន្ន សព​បុរស​ចិន​រូបនេះ តម្កល់ទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះ​សហ​នុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com