ជាតិ
បទសម្ភាសន៍
យុវជនសកម្ម សេវាល្អ
វីដេអូ
ទោះមានពិការភាព តែយុវតី សុជាតិ មិនអស់សង្ឃឹម និងប្តេជ្ញាខំសិក្សាឱ្យខ្លាំងដើម្បីគ្រួសារ 15, Mar 2021 , 4:59 pm
×
ដោយ៖ ហ៊ាវ ចិន្តា (យុវជនឃុំកូនសត្វ )
កំពត៖ យុវតី សែត សុជាតិ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ ស្ថិតនៅខេត្តកំពត។ ដ្បិតមានពិការភាពតាំងពីកំណើតមកមែន ប៉ុន្តែយុវតីរូបនេះ ទទួលបានការយកចិត្តទុកដាក់ និងជ្រោមជ្រែងយ៉ាងពេញលេញ ពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន។ សុជាតិ ទទួលបានការជំរុញ និងឱ្យខ្លួនមានលទ្ធភាពសិក្សាតាមចំណូលចិត្តរបស់ខ្លួនផងដែរ។ ការណ៍នេះ បានធ្វើឱ្យ យុវសិស្សរូបនេះ សប្បាយចិត្ត និងមិនអស់សង្ឃឹមក្នុងជីវិតនោះទេ។ សុជាតិ ថែមទាំងបានប្តេជ្ញាចិត្តខិតខំសិក្សា ដើម្បីតបស្នងទៅនឹងការជ្រោមជ្រែងរបស់គ្រួសារ និងសង្គមជាតិទៀតផង។ យុវសិស្សរូបនេះថ្លែងដូច្នេះ «ខ្ញុំសប្បាយចិត្ត ដែលខ្ញុំបានមករៀន មានការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ មិត្តភ័ក្ក និងអាណាព្យាបាល។ ទោះយ៉ាងណាក៏ខ្ញុំមិនអស់សង្ឃឹម ខ្ញុំនឹងខិតខំរៀនសូត្របន្តទៀត ទោះជាខ្ញុំពិការក្ដី ខ្ញុំនៅតែមានក្ដីសង្ឃឹម បន្តទៅមុខ»។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអខាងក្រោមដូចតទៅ៖
អត្ថបទនិង វីដេអូ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com