COVID-19
ជាតិ
ត្បូងឃ្មុំរកឃើញករណីវិជ្ជមានកូវីដ-១៩លើកដំបូងក្នុងសហគមន៍២០កុម្ភៈ
23, Mar 2021 , 11:01 pm        
រូបភាព
ដោយ:
ករណីវិជ្ជមានកូវីដ-១៩ ដំបូងត្រូវបានរកឃើញនៅខេត្តត្បូងឃ្មុំ ដោយអ្នកជំងឺជាបុរសអាយុ ៤២ឆ្នាំម្នាក់ដែលមានអាសយដ្ឋាននៅភូមិនចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។


សេចក្ដីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២៣ ខែមីនា នេះ បានបញ្ជាក់ថា បុរសដែលវិជ្ជមានកូវីដ-១៩ រូបនោះ មានវត្តមាននៅទីតាំងមួយចំនួនដូចជា ស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី៩ មីនា នាពិធីបុណ្យខួប១ឆ្នាំម្ដាយ ស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្រ្ចៀច ខេត្តព្រៃវែងថ្ងៃទី១២មីនា នៅមន្ទីរសម្រាកព្យាបាលមេឌីកាស្រុកមេមត់ថ្ងៃទី១៨មីនា នៅគ្លីនិកទេព្យនិមិ្មតក្រុងសួងថ្ងៃទី២១មីនា និងនៅស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅឃុំចំការគរ ឃុំដារ ស្រុកមេមត់ ។

ក្រោយករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្តាទីតាំងមួយចំនួនស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមេត់ ស្រុកមេមត់។ ក្នុងករណីស្ថានការណ៍ធូរស្រល និងគ្រប់គ្រងបាន រដ្ឋបាលខេត្តនឹងជូនដំណឹងពីការដំណើរការឡើងវិញ។

គួរបញ្ជាក់ថានេះជាករណីវិជ្ជមានកូវីដ-១៩ ដំបូងនៅខេត្តត្បូងឃ្មុំដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០កុម្ភៈ។ កន្លងមក ខេត្តមួយនេះ ធ្លាប់មាន៨ករណី៕


© រក្សាសិទ្ធិដោយ thmeythmey.com