ជាតិ
រថយន្ត
រថយន្ត Mercedes ស្ថិតក្នុងចំណោមរថយន្តបុរាណជាច្រើនគ្រឿង ដែលលោក សំអាតមាន
19, Apr 2021 , 7:19 pm        
រូបភាព
លោក អ៊ឹង សំអាត ម្ចាស់សណ្ឋាគារ Héritage និងផ្ទះខ្មែរ នៅទីក្រុងសៀមរាប ក៏ជាម្ចាស់រថយន្ដបុរាណជាច្រើនគ្រឿងផងដែរ។ ក្នុងចំណោមរថយន្តចំណាស់ៗទាំងនោះ ក៏មានឡានម៉ាក MERCEDES-BENZ ប្រភេទ W110 ជំនាន់ទី២ ពណ៌ខ្មៅ ១គ្រឿង ដែលត្រូវបានផលិត ឆ្នាំ១៩៦៧ដែរ។ បើតាមលោក អ៊ឹង សំអាត ទោះជាលោកមានរថយន្តចាស់ៗច្រើនគ្រឿងហើយក៏ដោយ ក៏លោកនៅតែទិញ រថយន្តក MERCEDES-BENZ ប្រភេទ W110 ជំនាន់ទី២នេះទៀត តែការស្រឡាញ់ចូលចិត្ត។ លោកជឿថា យានយន្តបុរាណៗ នឹងមានកាន់តែតិចៗទៅ នៅអនាគត ដូច្នេះហើយបានជាបុរាណរូបនេះ មិនខ្លាចនឹងចំណាយប្រាក់លើការទិញរថយន្តបុរាណនោះទេ។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 

 
 
MERCEDES-BENZ W110 ត្រូវបានផលិត ពីឆ្នាំ១៩៦១ រហូតដល់ឆ្នាំ១៩៦៨ ក៏ប៉ុន្តែជំនាន់ទី២ (ជំនាន់ចុងក្រោយ) ត្រូវបានបង្កើតនៅឆ្នាំ១៨៦៥។ អាល្លឺម៉ង់ ហៅរថយន្ដ ប្រភេទនេះថា Kleine Heckflosse ព្រោះខាងក្រោយមានរាងដូចស្លាបសងខាង។ MERCEDES-BENZ W110 ត្រូវបានផលិតចំនួនសរុប ៦២៨ ២៨២ គ្រឿង ក្នុងរោងចក្រ ទីក្រុង Sindelfingen ៕






 

Tag:
 អ៊ឹង សំអាត
  រថយន្ត
 យានយន្ត
 ឡានបុរាណ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com