ជាតិ
រថយន្ត
លោក Chaly ជាម្ចាស់ដំបូង ដែលអាចអួតថា Volkswagen ជារថយន្ដបុរាណ
05, Apr 2021 , 7:39 pm        
រូបភាព
លោក Chaly ជាម្ចាស់រថយន្តមួយគ្រឿង ម៉ាក Volkswagen  ប្រភេទ Jetta ជំនាន់ទី២ ផលិតឆ្នាំ១៩៩០។ វាត្រូវបាននាំចូលមក ប្រមាណជា៣០ឆ្នាំហើយ និងដែលបានដូរម្ចាស់ពីម្នាក់ទៅម្នាក់ រហូតមកដល់លោក Chaly នេះឯង។ លោក Chaly ជាម្ចាស់ដំបូងគេ ដែលអាចអួតថារថយន្តរបស់ខ្លួនជារថយន្ដបុរាណ ពីព្រោះវាមានអាយុជាង ៣០ឆ្នាំហើយ តាមលោក Chaly គ្រឿងបង្គុំ Volkswagen Jetta ស៊េរី GLIនេះ ភាគច្រើនជាគ្រឿងដើម លើកលែងតែម៉ាស៊ីន កង់ ហ្វារឌីយ៉ូដខាងមុខ និងពណ៌។ ពណ៌ដើមជាពណ៌ប្រផេះចាស់ តែត្រូវបានបិតស្កុតពណ៌ខៀវស្រស់វិញ ព្រមទាំងថែមតែមខ្លះ ជាពិសេសលើដំបូល។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖ 
 
រថយន្ដ Volkswagen ប្រភេទ Jetta ត្រូវបានចាប់ផ្ដើម ផលិតឆ្នាំ១៩៧៩ និងរហូតដល់ សព្វថ្ងៃនេះ នៅផលិតដល់ជំនាន់ទី៧ហើយ។ ប្រភេទ Jetta ជំនាន់ទី២វិញ មានលេខកូដ ក្រុមហ៊ុន A2, Typ 20E/1G (ឬលេខកូដ ខ្លីថា MKII) ដោយត្រូវបានផលិត ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩២ ក្នុងរោងចក្រផ្សេងៗ ដែលស្ថិតក្នុងចំនួន៧ ប្រទេសចិន នីហ្សេរីយ៉ា អាហ្វ្រិកខាង ត្បូង, ម៉ិកស៊ិក សហរដ្ឋអាមេរិក យូហ្គោស្លាវី និងអាល្លឺម៉ង់។ គួរបញ្ជាក់ដែរថា រហូតដល់ជំនាន់ទី៥ ប្រភេទ Jetta គ្រាន់តែជាប្រភេទ Golf ដែល មានកន្ទុយវែងខាងក្រោយ ក៏ប៉ុន្តែតាំងពីជំនាន់ទី៦ ប្រភេទ Jetta ជាប្រភេទមួយដ៏ពេញលេញ របស់ Volkswagen ដាច់ផ្សេង ពី Golf ហើយ។
 
ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេស អាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូប ឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថា ឡាន៕






 

Tag:
 Volkswagen
 រថយន្ត
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com