រថយន្ត
អន្តរជាតិ
ចិនបោះទុន៥ពាន់លានដុល្លារលើការវិនិយោគអាគុយអគ្គិសនីនៅឥណ្ឌូណេស៊ី
05, Apr 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
លោក Erick Thohir រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងសហគ្រាសរដ្ឋឥណ្ឌូណេស៊ី (SOEs) បានអះអាងពីកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន CATL លើការសាងសង់រោងចក្រអាគុយអគ្គិសនី Lithium Battery ចាប់ពីឆ្នាំ២០២៤។
 
តាមរយៈវីដេអូខនហ្វើរិន ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម Muhammad Lutfi និងរដ្ឋមន្ត្រីការបរទេស Retno Marsudi កាលពីថ្ងៃទី២ ខែមេសា លោក Erick បានអះអាងពីប្រទេសចិនមកថា ទឹកប្រាក់វិនិយោគមានចំនួនប្រមាណ៥ពាន់លានដុល្លារអាមេរិក។
 
យោងតាមការផ្សាយរបស់សារព័ត៌មាន Tempo គម្រោងវិនិយោគអាគុយអគ្គិសនីនេះ នឹងដំណើរការដោយក្រុមហ៊ុនបច្ចេកវិទ្យា និងអគ្គិសនីរបស់ឥណ្ឌូណេស៊ី រួមជាមួយដៃគូរបស់ក្រុម CATL (Contemporary Amperex Technology Co.Ltd)។
 
ចិន និងឥណ្ឌូណេស៊ី នារយៈពេលចុងក្រោយនេះ សម្រេចបាននូវកិច្ចព្រមព្រៀងរួមជាច្រើន ជាពិសេសការពង្រឹងសហប្រតិបត្តិការក្នុងភាពជាដៃគូ លើការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងភាពដៃគូរបស់បណ្តាក្រុមហ៊ុនរកស៊ីនៃប្រទេសទាំងពីរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com