ពីនេះ ពីនោះ
«ចរាចរ»​ ជាកិរិយាសព្ទ ប្រើខុសពី«ចរាចរណ៍»ជានាមសព្ទ
07, May 2021 , 7:29 am        
រូបភាព
ថ្វីដ្បិតពាក្យ«ចរាចរ» និង«ចរាចរណ៍»មានសូរសៀងដូចគ្នា និងមានន័យតែមួយដូចគ្នា ប៉ុន្តែពាក្យទាំងពីរនេះគឺប្រើក្នុងលក្ខខណ្ឌខុសគ្នា។
 
វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា កាលណា​ប្រើពាក្យ​«​ចរាចរ​»​គឺ​ពាក្យ​នេះ​ដើរតួ​ជា​កិរិយាសព្ទ​ដែល​មានន័យថា អ្នក​ដើរទៅ​ដើរមក​, អ្នកដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​។ ឧទាហរណ៍​៖ មនុស្ស​ធ្វើដំណើរ​តាមផ្លូវ​។ 
 
​តែបើ​ប្រើពាក្យ​«​ចរាចរណ៍​»​មានន័យថា​ពាក្យ​នេះ​ដើរតួ​ជា នាមសព្ទ ដែល​មានន័យថា ការដើរ​ទៅមក​, ដំណើរ​ខ្វាត់ខ្វែង​ចុះឡើង​, ដំណើរ​តាមផ្លូវ​សារ​ធា​រណៈ​តាមផ្លូវ​។ ឧទាហរណ៍​៖ ច្បាប់​ចរាចរណ៍​ថ្មី​, ស្ទះចរាចរណ៍​ខ្វាត់ខ្វែង​តាមផ្លូវ​, បិទ​ដំណើរ​ចរាចរណ៍​,​ត្រួតពិនិត្យ​ចរាចរណ៍​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com