COVID-19
ជាតិ
ភាពស្ងប់ស្ងាត់នៅអង្គរវត្ត ក្រោយការផ្អាកតំបន់ទេសចរណ៍និងបិទការធ្វើដំណើរឆ្លងខេត្ត
08, Apr 2021 , 7:59 pm        
រូបភាព
សៀមរាប៖ ថ្ងៃទី៨ មេសា នេះ គឺជាថ្ងៃទី២ហើយ នៃការផ្អាកការធ្វើចរាចរណ៍ឆ្លងខេត្ត និងបិទរមណីយដ្ឋានទេសចរណ៍។ ក្នុងវិបត្តិកូវីដ-១៩ ជាងមួយឆ្នាំមកនេះ បើទោះបីគ្មានទេសចរបរទេសចេញចូលដូចពីមុន តែប្រាសាទអង្គរវត្ត នៅតែមានទេសចរជាតិ ចេញចូលមិនដាច់ឡើយ។ តែពេលនេះ ក្រៅពីភ្នាក់ងារទេសចរណ៍ និងក្រុមការងារ ធ្វើការក្នុងប្រាសាទ គឺពុំមានអ្នកណា ចូលទស្សនាប្រាសាទអង្គរវត្តឡើយ។
 
ទាំងច្រកទ្វារខាងមុខ និងខាងក្រោយរបស់ប្រាសាទអង្គរវត្ត បានបិទដោយរនាំងខ្សែ និងឈើ ដោយគ្មានការចរាចរណ៍នោះទេ ក្រៅពីក្រុមការងារ ដែលប្រចាំការនៅទីនោះ។ ទិដ្ឋភាពនៅដងផ្លូវចូលឯណោះវិញ ក៏ប្រែជាស្ងប់ស្ងាត់ មានតែក្រុមកម្មករដែលកំពុងញាប់ដៃញាប់ជើង រៀបចំដាំស្មៅនៅក្នុងសួនច្បារ ហើយខ្លះទៀតកំពុងបោសសម្អាតស្លឹកឈើ លើដងផ្លូវ។ នៅក្នុងទីលានបដិសណ្ឋារកិច្ចវិញ តូបទាំងអស់បានបិទ និងមានបដាតូចមួយ នៅខាងមុខច្រកចូល ដែលសរសេរថា «បិទ១៤ថ្ងៃ ដល់ថ្ងៃទី២០ ហាមចូល»៕
 
សូមអញ្ជើញទស្សនា ទិដ្ឋភាពមួយចំនួន នៅខាងក្រៅបរិវេណប្រាសាទអង្គរវត្ត ដូចតទៅ៖
















Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com