COVID-19
ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នករត់ម៉ូតូឌុប កង់បី និងរត់តាក់ស៊ី
11, Apr 2021 , 9:29 am        
រូបភាព
ដោយ:
ប្រជាពលរដ្ឋ អ្នកប្រកបរបរដឹកជញ្ជូន ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ អាចចាក់វ៉ាក់សាំងបាននៅថ្ងៃទី១១ មេសា នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។


បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ប្រជាពលរដ្ឋប្រកបរបសរត់ម៉ូតូឌុប រត់កង់បី រត់តាក់ស៊ី និងអ្នកផ្ដល់សេវាដឹកជញ្ជូនភ្ញៀវ ផ្សេងទៀតបានចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាចទៅទទួលការចាក់វ៉ាក់សាំងបាននៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៥រសៀល។
 
ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងនេះ ត្រូវភ្ជាប់ជាមួយឯកសារមួយចំនួន ដូចជា អត្តសញ្ញាណបណ្ណ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់អ្នកទៅចាក់វ៉ាក់សាំង ត្រូវអនុវត្តវិធានសុវត្ថិភាព ជាចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
 
សូមជម្រាបផងដែរថា គិតមកដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៨៩៥ ៣០៩នាក់។ ក្នុងនោះមានពលរដ្ឋអាទិភាពចំនួន ៦៧៨ ៤០៦នាក់ និងកងកម្លាំងយោធាចំនួនសរុប ២១៦ ៩០៣នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com