កីឡាអន្តរជាតិ
រថយន្ត
Hamilton មានរថយន្តប្រណិត១២គ្រឿង ភាគច្រើនតម្លៃលើស១លានដុល្លារ
12, Apr 2021 , 8:29 pm        
រូបភាព
ក្នុងនាមជាកីឡាករប្រណាំងរថយន្ត Formula One ដ៏ល្បីល្បាញលើពិភពលោក Lewis Hamilton ក្លាយជាអ្នកមានទ្រពស្តុកស្តម្ភនាពេលបច្ចុប្បន្ន។ ម្ចាស់ជើងឯក F1 ៧សម័យកាលដែលបើកបរឱ្យក្រុម Mercedes រូបនេះ បានសម្ញែងរថយន្តទំនើបៗដែលមានតម្លៃថ្លៃៗរបស់ខ្លួន ក្រៅតែពីរថយន្តដែលបើកប្រណាំងក្នុងទីលាន។ ក្នុងចំណោមរថយន្តទាំងអស់ដែលកំពូលអ្នកប្រណាំងរថយន្តសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំប្រើភាគច្រើនរបស់ Mercedes។

 
ខាងក្រោមនេះជារថយន្តប្រណិតទាំង១២គ្រឿងរបស់ Hamilton ប្រើប្រាស់សព្វថ្ងៃ៖
 
១. McLaren P1 ផលិតឆ្នាំ២០១៣ មានតម្លៃ ១,១៥ លានដុល្លារអាមេរិក




២. 1966 Shelby Cobra 427 របស់ក្រុមហ៊ុន Ford ដែលផលិតឆ្នាំ១៩៦៥ មានតម្លៃ ១,៦ លានដុល្លារអាមេរិក




៣. Ferrari LaFerrari របស់ក្រុមហ៊ុន Ferrari ដែលមានតម្លៃ ១.៣៥លានដុល្លារអាមេរិក




៤. Vision Mercedes Maybach 6 របស់ក្រុមហ៊ុន Mercedes ដែលមានតម្លៃ ៣០ម៉ឺន ដុល្លារអាមេរិក




៥. Pagani Zonda 760 របស់ក្រុមហ៊ុនអ៊ីតាលី Pagani ផលិតឆ្នាំ២០១៩ មានតម្លៃ ១,៤ លានដុល្លារអាមេរិក




៦. Mercedes AMG GTR របស់ក្រុមហ៊ុន Mercedes ដែលមានតម្លៃជាង១៦ម៉ឺនដុល្លារអាមេរិក




៧. Ferrari 599 Aperta របស់ក្រុមហ៊ុន Ferrari មានតម្លៃ ១,៧ លានដុល្លារអាមេរិក




៨. Mercedes Maybach S600 របស់ក្រុមហ៊ុន Mercedes មានតម្លៃជាង ១៧ ម៉ឺនដុល្លារអាមេរិក




៩. Mercedes AMG G63 របស់ក្រុមហ៊ុន Mercedes ដែលផលិតឆ្នាំ២០២១ មានតម្លៃជាង ១៥ម៉ឺនដុល្លារអាមេរិក




១០. Mercedes SLS AMG របស់ក្រុមហ៊ុន Mercedes មានតម្លៃជាង ២២ ម៉ឺនដុល្លារអាមេរិក




១១. Ford Shelby Mustang GT500 របស់ក្រុមហ៊ុន Ford មានតម្លៃប្រហែល ៧ម៉ឺនដុល្លារអាមេរិក




១២. Mercedes AMG Project One របស់ក្រុមហ៊ុន Mercedes មានតម្លៃជាង ២,៧២ លានដុល្លារអាមេរិក


 
 
 
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com