COVID-19
ជាតិ
អាជ្ញាធ​ខេត្តសៀមរាប រកឃើញ​អា​ជីករ​ម្នា​ក់ទៀតនៅ​ផ្សារ​ក្រោម វិជ្ជមាន​កូ​វីដ​-១៩
13, Apr 2021 , 9:45 pm        
រូបភាព
អាជីវករ​ម្នាក់ទៀត នៅ​ផ្សារ​ក្រោម​ខេត្តសៀមរាប បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី​១៣ ខែមេសា​នេះ​។
 
​រដ្ឋបាល​ខេត្តសៀមរាប បានឱ្យដឹងថា ស្ត្រី​អ្នក​ឆ្លង​ថ្មី​ម្នាក់នេះ ឈ្មោះ សួរ សារ៉ាន់ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មុខរបរ​ជា​អាជីវករ​លក់​បន្លែ​នៅ​ផ្សារ​ក្រោម និង​បាន​មាន​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ ឈ្មោះ ជា គីម ដែលជា​ម្តាយ​របស់ ឈ្មោះ អ៊ឹង ខៃ​លី ដែល​បាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១២​មេសា​។ 
 
​បន្ទាប់ពី​ករណី​ឆ្លង​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់ អាជ្ញាធរ​ខេត្តសៀមរាប បានប្រកាស​បិទ​ខ្ទប់​សម្រេច​បិទ​ខ្ទប់ (Lockdown) ផ្សារ​ក្រោម ស្ថិតនៅ​សង្កាត់​ស្វាយដង្គំ និង​ផ្សារ​វត្ត​អធ្វារ ក្នុង​សង្កាត់​សៀមរាប ដើម្បី​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19)​។ វិធាន​ការបិទ​ខ្ទប់​ផ្សារ​ទាំងពីរ​នេះ គឺមាន​រយៈពេល​២​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​២៥​មេសា ឆ្នាំ​២០២១​។​
 
​គិត​ត្រឹម​ពេលនេះ  ខេត្តសៀមរាប មាន​ករណី​ឆ្លង​សហគមន៍​២០ កុម្ភៈ សរុប ១៧​នាក់​ហើយ ក្នុង​នោះបាន​ជាសះស្បើយ​៣​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com