COVID-19
ជាតិ
ទិដ្ឋភាពបិទខ្ទប់នៅសង្កាត់សាលាកំរើក និងស្វាយដង្គំ ខេត្តសៀមរាប
17, Apr 2021 , 10:08 am        
រូបភាព
រដ្ឋបាលខេត្តសៀមរាប អនុវត្តវិធានបិទខ្ទប់សង្កាត់ចំនួន ៣ រយៈពេល២សប្តាហ៍ គឺសង្កាត់ ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប។ វិធានការបិទខ្ទប់នេះ ត្រូវអនុវត្តចាប់ពីម៉ោង ០ ថ្ងៃទី ១៦ មេសាបា រហូតដល់ថ្ងៃទី ២៩ មេសា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្របិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេង។
 
វិធានការនេះត្រូវបានដាក់ចេញបន្ទាប់ពី នៅប៉ុន្មានថ្ងៃមកនេះ មានអាជីវករផ្សារដល់ទៅ៧នាក់ហើយ ដែលមានវិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី១៥ ខែមេសា។ ករណីទីមួយ គឺកើតលើឈ្មោះ អ៊ឹង ខៃលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ដែលពាក់ព័ន្ធនឹងបុរសអ្នករត់តាក់ស៊ី ដែលវិជ្ជមានកូវីដ១៩ នៅចុងខែមីនាកន្លងទៅ។ គិតត្រឹមថ្ងៃដដែល សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ  ខេត្តសៀមរាប មានករណីអ្នកវិជ្ជមានកូវីដ១៩ចំនួន ២០នាក់ហើយ ក្នុងនោះបានជាសះស្បើយចំនួន ៣នាក់។
 
សូមទស្សនាទិដ្ឋភាពដូចខាងក្រោម៖


































 

Tag:
 សៀមរាប
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com